បង្ហោះផ្សាយ

ខ្មែរ

Nimith

· 2019-04-03

តៃកុងអាបុលឈូសដី មិនប្រយ័ត្នយកដៃទៅរុញបង្គោលភ្លើងបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ

0

រាជធានីភ្នំពេញ៖ បុរសម្នាក់ជាតៃកុងបើកអាប៊ុលឈូសដី មិនប្រយ័ត្នយកដៃទៅរុញបង្គោលភ្លើងដែលទ្រេតប៉ះចំកន្លែងឆ្លងចរន្ដអគ្គិសនីឆក់ស្លាប់មួយរំពេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង ៣០ នាទីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិកម្រែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ សំ ចម្រើន អាយុ២៥ឆ្នាំ មុខរបរ បើកអាប៊ុលឈូសដី មានទីលំនៅភូមិពោធិ៍រំ សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទទួលឈូសដីមួយកន្លែង ដែលនៅចំណុចភូមិកើតហេតុខាងលើ លុះដល់ពេលជនរងគ្រោះបានឈូសដីរុញចុះឡើងៗ ក៏ប៉ះបង្គោលភ្លើងមួយដើមទ្រេត។ ពេលនោះ ជនរងគ្រោះបានយកដៃទៅរុញបង្គោលភ្លើង ស្រាប់តែឆក់ស្លាប់ភ្លាមៗមួយរំពេច ដោយក្រុមគ្រួសាររងគ្រោះមិនទាន់អស់ចិត្ដក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យបន្ដទៀត ប៉ុន្ដែទោះជាយ៉ាងណានោះជនរងគ្រោះបានស្លាប់ទៅហើយ ទើបក្រុមគ្រួសារដឹកត្រឡប់មកផ្ទះវិញ។

បន្ទាប់ពីបញ្ជូនមកដល់ផ្ទះវិញនោះ ក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅដល់ផ្ទះរបស់ជនរងគ្រោះ ដើម្បីពិនិត្យលើសាកសពនិងទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យចុះមកពិនិត្យ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សួង សាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស