បង្ហោះផ្សាយ

ខ្មែរ

Nimith

· 2019-08-04

Paulo Dybala ប្រាប់ក្លឹប Man Utd ថា ខ្លួនចង់បានប្រាក់ឈ្នួល៣៥០ ០០០លានផោនក្នុងមួយសប្តាហ៍

#៣៥០ ០០០លានផោន# #កីឡា# #Paulo Dybala# #ក្លឹបMan Utd# #បាល់ទាត់អន្តរជាតិ#

0

កីឡាករ Paulo Dybala បានប្រាប់ក្លឹប Man Utd ថា ខ្លួនចង់បានប្រាក់ឈ្នួល ៣៥០.០០០ផោនក្នុងមួយសប្តាហ៍ ដើម្បីផ្ទេរចេញពីក្លឹប Juventus និងជួយឲ្យកីឡាករ Romelu Lukaku អាចសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹបយក្សអ៊ីតាលីនេះវិញ។ការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ Dybala នឹងក្លាយជាផ្នែកចុងក្រោយនៃទីផ្សារទិញដូរកីឡាករនៅរដូវក្តៅនេះ។

តំណាងរបស់កីឡាកររូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេត្រៀមនឹងបង្កើនកញ្ចប់ទឹកប្រាក់៦,៥លានផោនក្នុងមួយឆ្នាំ បន្ទាប់ពីកាត់ពន្ធរួចនៅទីក្រុងទូរីន។Dybala ចង់បានប្រាក់ឈ្នួល៩លានផោនក្នុងមួយឆ្នាំបន្ទាប់ពីកាត់ពន្ធពីក្លឹប Man Utd ដែលនឹងធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតទីពីនៅក្របខណ្ឌ PL ។កីឡាករកំពូលៗដែលមានប្រាក់ឈ្នួលខ្ពស់នៅក្របខណ្ឌ PL រួមមាន Alexis Sanchez ដែលមានប្រាក់ឈ្នួល ៥០០.០០០ផោនក្នុងមួយសប្តាហ៍ Mesut Ozil ស្ថិតនៅក្រោម ៣៥០.០០០ផោន។ Raheem Sterling និង Harry Kane មានប្រាក់ឈ្នួល ៣០០.០០០ផោនក្នុងមួយសប្តាហ៍៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស