
Nimith
· 2019-07-03
ចូលរួមពិធីជប់លៀង ខួបកំណើតភរិយា អតីតប្រធានាធិបតីហ្វីលីពីន សង្ស័យពុលអាហារ ភ្ញៀវជាង៨០នាក់ ធ្លាក់ខ្លួនឈឺ
#សង្គម#
0
មនុស្សជាង៨០នាក់បានធ្លាក់ខ្លួនឈឺ ក្រោយចូលរួមពិធីជប់លៀងខួបកំណើតភរិយាអតីតប្រធានាធិបតីហ្វីលីពីន Imelda Marcos ដែលគម្រប់ខួបទី៩០ឆ្នាំ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅទីក្រុង Pasig ប្រទេសហ្វីលីពីន ហើយដែលប៉ូលិសសង្ស័យថា បណ្តាលមកពីករណីពុលអាហារ ។
ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះទាំងនោះបានធ្លាក់ខ្លួនឈឺ ក្អួតចង្អោរ រមួលចុកពោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗពីគ្នា ។
ប៉ូលិសបានសង្ស័យទៅលើអាហារមានជាតិពុល ។ ប៉ុន្តែទោះបីយ៉ាងណា ការស៊ើបអង្កេតមួយកំពុងដំណើរការត្រួតពិនិត្យទៅលើម្ហូបអាហារដែលភ្ញៀវទាំងនោះបានទទួលទាន អំឡុងពេលចូលរួមកម្មវិធីខួបកំណើតនេះ ។
ប៉ូលិសហ្វីលីពីនបញ្ជាក់ថា ភ្ញៀវចូលរួមពិធីខួបកំណើតនេះ មានសរុបប្រហែល ២៥០០នាក់ ។
ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានផ្សាយថា មន្ត្រីជាន់ខ្ពួសក្នុងជួររដ្ឋាភិបាល ក៏ត្រូវពុលអាហារនេះផងដែរ ។
គួរបញ្ជាក់ថា លោកស្រី Imelda Marcos ភរិយាអតីតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos មានអាយុ៩០ឆ្នាំហើយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ៕ thach086
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់