
Nimith
· 2019-07-30
ជីវិតដ៏កំសត់របស់ ធួន ដាណុច ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ក្តុកក្តួល និងទប់ទឹកភ្នែកមិនបាន
#រឿងនិទាន និងប្រលោមលោក# #ធួន ដាណុច# #កម្សាន្ត#
0
កុមារា ធួន ដាណុច ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយគឺជាអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ ដែលបានធ្លាក់នៅពាក់កណ្តាលកម្មវិធី ការចាកចេញនោះមិនបានធ្វើឲ្យ បេក្ខជនរូបនេះរាថយឡើយព្រោះភាពតស៊ូនៅតែមានចំពោះរូបប្អូនជានិច្ច។
យ៉ាងណាមិញ ធួន ដាណុច បានរៀបរាប់ពីការតស៊ូនិងឆាកជីវិតដ៏កំសត់របស់ប្អូនប្រាប់ Tnaot News ថា៖ " បាទបង អ្វីដែលប្អូនមិនអាចបំភ្លេចបាននៅក្នុងជីវិតគឺ ពេលប្អូនធំដឹងក្តីមកអត់ស្គាល់មុខម៉ែ ហើយអត់មានម៉ែហៅដូចគេ មិនដែលស្គាល់ភាពកក់ក្តៅពេញលេញទេបង ត្រូវសន្សំលុយ រៀនខ្លួនឯងព្រោះប៉ាយើងក្រ និងមានជម្ងឺទៀត ហើយគាត់រកអត់សូវបាន ពេលក្មួយនៅតូចក្មួយធ្លាប់ដើលក់ស្វាយ ហើយច្រៀងអោយគេស្តាប់ទៀត ហើយរាល់ថ្ងៃនេះបន្ទាប់ពីប៉ា ប្អូនមានបងប្រុសម្នាក់គាត់ជួយប្អូនរហូតសូម្បីខោអាវស្បែកជើង ក៏គាត់បោកអោយដែលមើលថែប្អូន ទិញសៀវភៅអោយប្អូនបង្រៀនមើលថែ ពេលខ្លះមិនបានទៅរៀនគ្រប់គ្រាន់ដូចគេទេបង" ។ ជាការពិតណាស់ជីវិតដ៏កំសត់និងភាពតស៊ូរបស់ប្អូនប្រុស ដាណុច បានធ្វើឲ្យបេះដូងមហាជនមានអារម្មណ៍ក្តុកក្តួល និងទប់ទឹកភ្នែកមិនបានបង្ហាញពីក្តីណិត ស្រលាញ់ជាពន់ពេក។
ជាក់ស្តែងថ្មីៗនេះផងដែរ ធួន ដាណុច បានចូលប្រឡងក្នុងកម្មវិធី X Factor Cambodia រដូវកាលទីមួយបានធ្វើឲ្យកក្រើកទស្សនិកជនតាមរយៈការបកស្រាយបទចម្រៀងបានយ៉ាងពីរោះ ហើយអ្វីដែលកាន់តែពិសេសនោះ ដាណុច បានធ្វើឲ្យមានអ្នកគាំទ្រហ៊ោកញ្ជ្រៀវពេញឆាកព្រោះទទួលបានYes ៤ ពីគណកម្មការ។
ទោះបីជា ដាណុច ជួបរឿងរ៉ាវជាច្រើន ភាពជូរចត់នៅក្នុងឆាកជីវិតក៏ប្អូនមិនបោះបង់ចោលក្តីស្រម៉ៃដែរ ឃើញបែបនេះហើយបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពោលពាក្យសរសើរដល់ភាពក្លាហាន និងសេចក្តីព្យាយាមរបស់ដាណុច មិនដាច់ពីមាត់៕
អត្ថបទដោយ៖ សុក លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកបុរាណ វត្ថុវិទូរកឃើញ វត្ថុបុរាណសាសនាគ្រីស្ទឆ្លាក់បញ្ញត្តិទាំង ១០ ប្រការរបស់ព្រះយ៉េស៊ូជូនលោកម៉ូសេ

ឆ្នាំ ៣ រាសីអណ្ដែត លុយហូរចូលដូចទឹក ជីវិតរឹតតែសម្បូរសប្បាយ អាជីពការងារ កាន់តែលូតលាស់រីកចម្រើនល្អ

មុខសញ្ញាចាស់បន្លំលួចលុយតាមផ្ទះយ៉ាងសកម្មរហ័សនាម «ធីដៃមួយពាន់» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ចង់ចំណេញ ប្រយ័ត្នដាច់ចំណង! លោភលន់រឿង ៣ យ៉ាងនេះ អាចបំផ្លាញជីវិតអ្នកបាន

យោបល់ទាំងអស់ (0)