
Prak
· 2019-04-04
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសចូលឆ្នាំប្រណៃណីខ្មែរខាងមុខ
0
ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រណៃណីខ្មែរ យើងខាងមុខនេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានបោះតង់ផ្សព្វផ្សាយនៅលើកំណាត់ផ្លូវក្រុងលេខ៣១៤ និងចុះអប់រំផ្សព្វផ្សាយតាមដងផ្លូវ ក្នុងក្រុងស្វាយរៀង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលធ្វើដំណើរនិងបានចែកជូននូវឯកសារជំនួយស្មារតីផ្សេងៗដូចខាងក្រោម៖សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៥០ក្បាល អ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន ៣០ក្បាល ឯកសារជំនួយស្មារតី ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវចំនួន ៨០សន្លឹក និងបិទស្ទិកឃ័រ ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០សន្លឹក និង បិទស្ទិកឃ័រចំណាំងផ្លាតសុវត្ថិភាព ១០0សន្លឹក៕ ភក្តី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)