
Prak
· 2019-08-01
Messi មិនចង់ឲ្យក្លឹប Barce ចុះហត្ថលេខានាំយក Junior Firpo នោះទេ
#កីឡា# #Junior Firpo# #Messi# #បាល់ទាត់អន្តរជាតិ#
0
ក្លឹបBarcelona បានធ្វើឱ្យកីឡាករលេចធ្លោ២រូបគឺ Antoine Griezmann និង Frenkie de Jong នៅក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងបន្តហើយនៅតែស្ថិតក្នុងការប្រជែងដើម្បីបន្ថែម Neymar ទៅក្នុងបញ្ជីរបស់ពួកគេ។
លើសពីនេះ Barceកំពុងស្វែករកការចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេង ដើម្បីទុកជំនួសតំណែងរបស់កីឡាករ Jordi Alba ដែលមានវ័យ៣០ឆ្នាំ។
បើយោងតាមរបាយការណ៍មួយនៅក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថាកីឡាករវ័យក្មេង Junior Firpo របស់ក្រុម Real Betis គឺជាគោលដៅដ៏សំខាន់មួយរបស់ក្លឹប Barcelona ។
យ៉ាងណាមិញ បើតាមរបាយការណ៍ Don Balon បានឲ្យដឹងថា កីឡាករ Lionel Messi មិនចង់អោយក្លឹប Barcelona ចុះកុងត្រាយកខ្សែការពារឆ្វេងវ័យ ២២ ឆ្នាំរូបនេះទេ។ កាលពីឆ្នាំ២០១២ កីឡាកររបស់ក្រុមBetis រូបនេះ បានសរសេរប្រមាថ Messi មួយនៅលើបណ្តាញអ៊ីនធឺណេត ដោយសរសេរថា«ខ្ញុំសង្ឃឹមថា Messi នឹងទទួលរងរបួស ហើយស្លាប់ និងបញ្ឈប់ការស៊ុតបាល់បញ្ចូលទីតទៅទៀត»។
តែទោះបីជាយ៉ាងណាមិញ គ្រូបង្វឹកលោក Ernesto Valverde នៅតែមានចិត្តក្នុងការនាំយកកីឡាករវ័យក្មេងរូបនេះមកកាន់ក្លឹប បណ្តាលឲ្យមានភាពប្រេះឆារវាងអ្នកចាត់ការទូទៅ និងកីឡាករដ៏សំខាន់បំផុតនៅក្រុមរូបនេះក៏ដោយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើលេចចេញសញ្ញាទាំង ៨ នេះចេញមក ត្រូវបញ្ឈប់គំនិតចង់រៀបការជាបន្ទាប់ កុំឱ្យស្ដាយក្រោយ

ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន

ក្រសួងប្រៃសណីយ៍ ផ្តល់ជូន WiFi ដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈ សំខាន់ៗក្នុងខេត្តសៀមរាប

ចង់ចំណេញ ប្រយ័ត្នដាច់ចំណង! លោភលន់រឿង ៣ យ៉ាងនេះ អាចបំផ្លាញជីវិតអ្នកបាន

យោបល់ទាំងអស់ (0)