បង្ហោះផ្សាយ

ខ្មែរ

Prak

· 2019-08-01

សារៈសំខាន់នៃការទម្លាប់ញ៉ាំទឹកពោះទទេ នៅពេលព្រឹក

#គន្លឹះថែទាំសុខភាព# #ពេលព្រឹក# #សុខភាព#

8

មិនខ្វល់ថា អ្នកស្រេកទឹក ឬអត់ទេ ការញ៉ាំទឹកតែងតែមានប្រយោជន៍ជាច្រើនរបស់វាចំពោះសុខភាព។ ទឹកគឺជារបស់ដ៏ល្អបំផុត ដែលអ្នកត្រូវការក្នុងពេលស្រេក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួននៅពេលយើងព្យាយាមញ៉ាំទឹកបានច្រើនក្នុងពេលពោះទទេ ជាពិសេសពេលភ្ញាក់ពីគេងព្រឹកឡើង។

- ជួយលាងសម្អាតពោះវៀន

- បញ្ចេញជាតិពុលពីក្នុងខ្លួន

- បង្កើនការឃ្លានអាហារពេលព្រឹក

- បង្ការការឈឺក្បាល

- លាងសម្អាតពោះវៀនធំ

- បង្កើនការរំលាយអាហារក្នុងខ្លួន

- បង្កើនថាមពលក្នុងខ្លួន

- បង្កើនការសម្រកទម្ងន់

- ជួយឲ្យស្បែកភ្លឺថ្លា

- បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

ការញ៉ាំទឹកអាចព្យាបាលបញ្ហាជាច្រើនរបស់មនុស្សយើងបាន។ មានជំងឺជាច្រើនដែលចេញពីក្នុងក្រពះ។ នៅពេលអ្នកញ៉ាំទឹកទាំងពោះទទេ ឬគ្មានអាហារក្នុងក្រពះ មានន័យថា អ្នកកំពុងតែប្រើវិធីជួយធ្វើឲ្យក្រពះមានសុខភាពល្អហើយ។ វិធីសាស្រ្តញ៉ាំទឹកពេលពោះទទេបែបនេះ មានដើមកំណើតចេញពីប្រទេសជប៉ុន។ ជាធម្មតាជនជាតិជប៉ុនញ៉ាំទឹកប្រមាណ ៤កែវ ជារៀងរាល់ព្រឹកមុនពេលញ៉ាំអាហារ។ ក្រោយពីញ៉ាំទឹករួច ពួកគេរង់ចាំយ៉ាងហោចណាស់ ៣០នាទី សិនមុនពេលញ៉ាំអាហារពេលព្រឹក។ ទម្លាប់មួយនេះនឹងជួយឲ្យពួកគេមានភាពសកម្ម និងសុខភាពល្អ។ ចំពោះអត្ថប្រយោជន៍នៃការញ៉ាំទឹកនេះវិញគឺធំធេងណាស់ ហើយយកល្អគួរតែញ៉ាំទឹកក្តៅឧណ្ហៗ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស