
Nary
· 2019-04-07
អ្នកទេសចរអាមេរិកត្រូវខ្មាន់កាំភ្លើងចាប់ជំរិត ទារប្រាក់លោះកន្លះលានដុល្លារ
0
តាមការប្រកាសរបស់ក្រសួងទេសចរណ៍ អ៊ុយហ្គានដា បានបញ្ជាក់ថា ខ្មាន់កាំភ្លើង៤នាក់ប្រដាប់ដោយអាវុធ បានចាប់ស្ត្រីអ្នកទេសចរណ៍អាមេរិក នៅក្នុងប្រទេសអ៊ុយហ្គានដា ដោយទាមទាប្រាក់លោះជាង៥សេនដុល្លារ អាមេរិក ។
អ្នកទេសចរជនជាតិអាមេរិក រួមជាមួយអ្នកបើកបរជនជាតិអ៊ុយហ្គានដាត្រូវបានខ្មាន់កាំភ្លើងចាប់ខ្លួន នៅចំណុចរម្មណីយដ្ឋាន Elizabeth ប្រទេសអ៊ុយហ្គានដា ក្នុងពេលដែលនាងកំពុងតែ ត្រួតពិនិត្យនៅដោយអង្គុយនៅលើរថយន្ត ។
ប៉ូលិសអ៊ុយហ្គានដាបានប្រកាសឲ្យដឹងថា«ក្រុមខ្មាន់កំាភ្លើងបានប្រើប្រាស់ទូរស័ព្ទរបស់ជន រង្គ្រោះ ក្នុងការទាមទាប្រាក់លោះដល់ទៅ៥សែនដុល្លារ»។កម្លាំងពិសេស របស់ប៉ូលិសទេសចរណ៍បានទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បី តាមឲ្យទាន់ដានរបស់ជនដៃដល់ ហើយបានបិទច្រកចេញចូលទាំងអស់នៅព្រំដែនអ៊ុយហ្គានដា និងសាធារណរដ្ឋកុងហ្គោ ។
អ៊ុយហ្គានដា មានករណីចាប់ជំរិត ជាច្រើន កាលពីឆ្នាំ២០១៨ ទាមទារប្រាក់លោះ។ ក្រុមអង្គការសង្គមស៊ីវិលបានចោទប្រកាន់រដ្ឋាភិបាល មិនបានចាត់វិធានការតឹងតែងការពារពលរដ្ឋរបស់ខ្លួន រួមទាំងអ្នកទេសចរណ៍បរទេស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ត្រីហ៊ានរៀបការជាមួយស្វាមី ភាគច្រើនមើលលើចំណុចសំខាន់ទាំង៣នេះ

សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត

បើលេចចេញសញ្ញាទាំង ៨ នេះចេញមក ត្រូវបញ្ឈប់គំនិតចង់រៀបការជាបន្ទាប់ កុំឱ្យស្ដាយក្រោយ

ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ

យោបល់ទាំងអស់ (0)