បង្ហោះផ្សាយ

ខ្មែរ

Nary

· 2019-07-21

ក្មេងប្រុសម្រាមដៃធំ​បំផុតលើលោកត្អូញត្អែរពីភាព​លំបាករបស់ខ្លួនគួរឲ្យអាសូរ

0

មនុស្ស​គ្រប់រូប​កើត​មក​តែង​ប្រាថ្នា​ចង់បាន​នូវ​អ្វី​ឲ្យ​ដូច​គេឯង​មាន​ មិន​ថា​ជា​រូប​សម្រស់​ ឬ​ទ្រព្យសម្បត្តិ​ឡើយ​​ មនុស្ស​ខ្លះ​កើតមក​ក៏​មាន​អ្វី​ដែល​ខ្លួន​ចង់បាន​ ឯ​មនុស្ស​ខ្លះ​ទៀតកើត​មក​ក្នុង​ភាព​លំបាក​វេទនា​ទាំង​រូបសម្ផស្ស និង​ទ្រព្យសម្បត្តិ​ផង​ក៏មាន​។

​គ្រប់​គ្នា​មិន​អាច​ប្រឆាំង​​នឹង​ព្រហ្ម​លិខិត​បាន​​ ​តែ​ក៏​មិន​ត្រូវ​ទោ​រទន់​ឲ្យ​ជីវិត​យើង​កាន់តែ​លំបាកដែេរ ​គឺ​យើង​ត្រូវ​ចេះ​តស៊ូ​ទៅ​នឹង​ឧបសគ្គ​ដែល​កើត​មាន​​ចំពោះមុខ​ទើប​ជា​ការ​ប្រសើរ​។ ​ទន្ទឹម​នឹង​មានការ​ត្អូញត្អែរ​​របស់​មនុស្ស​មួយចំនួន​នោះ​ យើង​គួរ​ណាស់​តែ​មើល​ទៅ​ជន​ពិកា​រថា ​ពួកគាត់​មាន​ការ​លំបាក​បែប​​ណាខ្លះ​?ដូចជា​ក្មេងប្រុស​ម្នាក់​នេះ​​មានឈ្មោះ​ថា Tarik កើត​ក្នុង​រដ្ ឋUttar Pradesh​ ក្នុង​ប្រទេស​ឥណ្ឌា ​មាន​ម្រាមដៃ​ធំ​ខុស​គេ​ គឺ​មិន​ខុស​ពី​ជន​ពិការ​នោះ​ទេ ព្រោះ​មិន​អាច​ធ្វើ​ការ​អ្វី​បាន​ដូច​ក្មេង​ដទៃ។ ​ក្មេងប្រុស​អាយុ​១២​ឆ្នាំរូប​នេះ ​បាន​និយាយ​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​គាត់​ជាច្រើន​ដែល​គួរ​ឲ្យ​​អាណិត​​អា​សូ​រណាស់​។ គាត់​មាន​ម្រាមដៃ​ធំ​បែប​នេះ​តាំងពី​កំណើត​មក​ម្ល៉េះ ​ហើយ​លោក​ឪពុក​របស់​គេ​ ធ្លាប់​បា​ន​យក​ទៅ​ឲ្យ​​លោក​វេជ្ជបណ្ឌិត​មើល​ដែរ​ ប៉ុន្តែ​នៅ​តែ​ព្យាបាល​មិនបាន​ព្រោះ​ឆ្អឹង​ដុះ​​ពី​កំណើត។គាត់​រៀប​រាប់​បន្ត​ទាំង​ទឹកមុខ​បញ្ជាក់​ពី​ការ​លំបា​ក​​ទៀត​ថា គាត់​គឺ​តែង​តែ​ទទួលរង​នូវ​ការ​មើលងាយ​ពី​សំណាក់​មនុស្ស​ទូទៅ​មិន​ថា​ ជា​មនុស្ស​ចាស់​ ឬ​ក្មេង​ទេ ​បើ​គាត់​ដើរ​ទៅផ្សា​រម្តងៗ ​តែង​មាន​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ទូទៅ​ពិសេស​ក្មេងៗ​មាន​ការ​ខ្លាច​រអា​ចំពោះ​គាត់​។ ​រាល់ពេល​ដែល​គាត់​ចង់​ធ្វើ​អ្វីមួយ​តែង​មាន​ការ​ជួយ​ពី​បងប្អូន​ក៏ដូចជា​ឪពុក​ម្តាយ​​ទើប​អាច​ធ្វើបាន ​សូម្បី​តែ​កា​ស្លៀកពាក់​ គឺ​បង​របស់​គាត់​តែងតែ​ជួយ​ពាក់​អោយ​គ្រប់​ពេល​។ រូប​គេ​បន្ថែម​ទាំង​ទឹកភ្នែក​ថា ខ្លួន​ចង់​ដូច​ក្មេង​ដទៃ​ដែល​អាច​ទៅ​សាលា​រៀន​ បាន​លេង​ជាមួយ​មិត្តភ័ក្ដិ​ផ្សេង​ទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស