
Nary
· 2019-03-25
វិធីសាស្រ្តធម្មជាតិទាំងនេះ អាចបំបាត់ការហើមពោះបាន
0
អ្នកអាចជៀសវាងការឈឺចង្កេះឬការពារ ការរើឡើងវិញ ដោយការកែលំអស្ថានភាពកាយសម្បទារបស់អ្នក ហើយរៀននិងអនុវត្តនូវវិធីសាស្រ្តថែទាំរាងកាយឲ្យបានត្រឹមត្រូវ។ ដើម្បីរក្សាខ្នង និង ចង្កេះរបស់អ្នកឱ្យបានរឹងមាំ យើងសូមណែនាំនូវវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
ការហាត់ប្រាណ សកម្មភាព aerobic កម្រិតស្រាល ដែលមិនប៉ះពាល់ដល់ខ្នងរបស់អ្នក អាចបង្កើនកម្លាំងនិងភាពធន់នៃខ្នង និងចង្កេះរបស់អ្នក និងឱ្យសាច់ដុំរបស់អ្នកដំណើរការបានល្អ។ ការដើរហាត់ប្រាណនិងហែលទឹកគឺជាជម្រើសដ៏ល្អ។
ការហាត់ប្រាណយកសាច់ដុំ លំហាត់សាច់ដុំពោះនិងខ្នងដែលពង្រឹងរាងកាយរបស់អ្នក ជួយឱ្យសាច់ដុំទាំងនេះមានលក្ខណៈរឹងមាំ ដូច្នេះសាច់ដុំអាចធ្វើការរួមគ្នាដូចជា corset ធម្មជាតិសម្រាប់ខ្នងរបស់អ្នក។
ការថែរក្សាទំងន់ ការធាត់លើសទម្ងន់អាចធ្វើឲ្យសាច់ដុំដែលទ្រទ្រង់ខ្នងនិងចង្កេះ មានការឈឺចាប់។ បន្ថយទម្ងន់ឲ្យមានតុល្យភាពជួយបង្កាការឈឺចាប់ នៃខ្នងនិងចង្កេះ។
ឈប់ជក់បារី ពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញ អំពីមធ្យោបាយក្នុងាការបញ្ឈប់ការជក់បារី។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់