
Nary
· 2019-07-23
យល់ដឹងពីវិធីងាយៗ ដើម្បីការពារខ្លួនអ្នកពីជំងឺគ្រុនឈាម
#គន្លឹះថែទាំសុខភាព# #សុខភាព# #ជំងឺគ្រុនឈាម#
0
ដូចអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ក្រសួងសុខាភិបាលរាជធានីភ្នំពេញ បានប្រាករួចថា ក្នុងឆ្នាំនេះនឹងមានការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ហើយបច្ចុប្បន្នក៏កំពុងតែមានចំនួនអ្នកជំងឺគ្រុនឈាមយ៉ាងច្រើនកំពុងតែសម្រាកក្នុងមន្ទីរពេទ្យស្ទើរតែគ្រប់កន្លែងទាំងអស់ក្នុងប្រទេសយើង។ អ្វីដែលយើងបារម្ភអំពីរឿងនេះគឺដោយសារតែមូលខ្លាញីតែម្តង ដែលជាប្រភពចម្លងដ៏ខ្លាំងមួយតាំងពីដើមមកម្លេស។ ជំងឺគ្រុនឈាមត្រូវបានសម្គាល់ដឹងតាមរយៈ ការឈឺសាច់ដុំ ក្តៅខ្លួន អស់កម្លាំង និងឈឺខ្លួន។ ការជាសះស្បើយពីជំងឺនេះក៏មិនមែនជារឿងងាយស្រួលដែរ។ ហេតុដូច្នេះហើយយើងគួរតែមានវិធានការការពារជំងឺនេះទើបជាការល្អ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីគន្លឹះជំនាញ ៥យ៉ាងដែលអ្នកអាចធ្វើបានដើម្បីការពារខ្លួនពីជំងឺគ្រុនឈាមបាន៖
១. គេងក្នុងមុងជានិច្ច
ចូរចំណាយលុយបន្តិចបន្តួចដើម្បីទិញមុងដើម្បីគេងព្រោះវាមិនជាថ្លៃប៉ុន្មានឡើយ
យកល្អគួរតែទិញមុងណាដែលត្រូវនឹងចំនួនមនុស្សដែលត្រូវគេង ដោយធ្វើយ៉ាងណាកុំឲ្យតូចពេក ព្រោះបើតូចពេក មូសនៅតែអាចខាំបាននៅពេលគេងលក់ខណៈពេលដៃឬជើងប៉ះជើងមុងពេក
ចូរព្យាយាមគេងក្នុងមុងទាំងយប់ និងថ្ងៃ ព្រោះជំងឺគ្រុនឈាមមិនមែនចម្លងតែពេលយប់ឡើយ
២. រក្សាធុងសំរាមក្នុងផ្ទះឲ្យស្អាតល្អ ឬបិទគម្របឲ្យបានជិតត្រឹមត្រូវ
ធុងសំរាមដែលចំហ ហើយមានមេរោគច្រើនគឺជាកន្លែងដែលទាក់ទាញសត្វមូសខ្លាំងណាស់ ហើយក៏ងាយនឹងធ្វើឲ្យអ្នកឆ្លងជំងឺដោយសារតែមូសខាំដែរ។ ការលាងសម្អាតធុងសម្រាមបានទៀងទាត់ ហើយដាក់វាផ្កាបឲ្យស្ងួតជានិច្ច នឹងអាចជួយការពារអ្នកពីជំងឺដោយសារតែមូសបាន។
៣. ស្លៀកពាក់ខោអាវជើងវែង ដៃវែង
ចាប់តាំងពីជើង និងប្រអប់ដៃគឺជាគោលដ៏ដ៏ងាយស្រួលក្នុងការខាំរបស់មូសមក មធ្យោបាយដ៏សាមញ្ញបំផុត និងមានប្រសិទ្ធភាពដើម្បីការពារខ្លួន គឺស្លៀកពាក់ខោអាវដៃវែង និងជើងវែង ជាការស្រេចហើយ។
៤. ប្រមូលចោលឲ្យអស់នូវអ្វីដែលជាប្រភពទឹកដក់
មូលហេតុធំបំផុតសម្រាប់មេរោគ និងមូសពងនោះគឺរដូវភ្លៀង ព្រោះទឹកភ្លៀងនឹងបង្កជាការដកទឹកគ្រប់កន្លែងនៃទីធ្លាអ្នករស់នៅ ហើយវាក៏ជាកន្លែងដែលមូសចូលចិត្តទម្លាក់ពងដើម្បីបង្កើតជាកូនចៅរបស់វាថែមទៀតដែរ។ ហេតុដូច្នេះហើយ វិធីបង្ការជំងឺគ្រុនឈាមដ៏ល្អនោះគឺ ត្រូវលុបបំបាត់ចោលឲ្យអស់នូវវត្ថុដែលអាចដក់ទឹកបានទាំងក្នុងផ្ទះ និងក្រៅផ្ទះ។
៥. ដាំរុក្ខជាតិសម្រាប់បណ្តេញមូស
ដើម Tulsi
មធ្យោបាយដ៏មានប្រសិទ្ធភាពមួយទៀតក្នុងការបណ្តេញមូសកុំឲ្យមកជិត គឺការដាំរុក្ខជាតិដែលមានជំនាញក្នុងការបណ្តេញសត្វមូសកុំឲ្យមកជិត។ រុក្ខជាតិទាំងនោះមានដូចជា Tulsi និងដើមស្លឹកគ្រៃជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)