
Andrew
· 2019-04-18
ស្វែងយល់ពីអាស៊ាន៖ ទីផ្សារអលចនទ្រព្យនៅប្រទេសចំនួន៥ ក្នុងតំបន់អាស៊ានកំពុងមានសន្ទុះរីកចម្រើន
0
អាស៊ាន៖ ទីផ្សារអលចនទ្រព្យនៅទូទាំងតំបន់អាស៊ាន ចាប់តាំងពីដើមឆ្នាំ ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅតែបន្តមានសន្ទុះរីកចម្រើន ជាមួយនឹងគោលនយោបាយល្អរបស់រដ្ឋាភិបាលប្រទេសនិមួយៗ កំណែទម្រង់ពន្ធដារ និងការចំណាយទៅលើតម្រូវការហេដ្ឋារសម្ព័ន្ធកើនឡើង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Business Times ចុះផ្សាយនៅថ្ងៃទី ១៨ ខែមេសា នេះ បានឲ្យដឹងថា ក្រុមអ្នកវិនិយោគមកពីគ្រប់ផ្នែកបានចាប់អារម្មណ៍វិនិយោគលើការិយាល័យលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និង ឃ្លាំងស្តុកទំនិញ។
ខាងក្រោមនេះគឺជាចំណុចខ្លះៗ នៃការរីកចម្រើនទីផ្សារអលចនទ្រព្យនៅក្នុងប្រទេសក្នុងតំបន់អាស៊ាន។
ប្រទេសសឹង្ហបុរី
ទីផ្សារអលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសសឹង្ហបុរី បាននៅតែរក្សាបានការចាប់អារម្មណ៍ពីអ្នកវិនិយោគិន និងអ្នកអភិវឌ្ឍន៍ ជាមួយនឹកមណើនការជួលការរិយាល័យធ្វើការ។ ចំនួនភ្ញៀវទេសចរណ៍កើនឡើងបានធ្វើឲ្យបន្ទប់ និងការសាងសង់សណ្ឋាគារកើនឡើង។ ជាមួយគ្នានោះលំនៅដ្ឋានសម្រាប់ស្នាក់នៅក៏ត្រូវបានគេរំពឹងថា នឹងកើនឡើង ក្នុងត្រីមាសទី២ខាងមុខនេះ ខណៈអ្នកអភិវឌ្ឍន៍បានត្រៀមសម្ពោធអគារថ្មីៗជាច្រើនផ្សេងទៀត។
ប្រទេសវៀតណាម
ទីផ្សារអលនទ្រព្យរបស់ប្រទេសវៀតណាម បានទទួលលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ចំនួន២.៥៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល២ខែនៃឆ្នាំ ២០១៩ នេះ កើនឡើង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នា។
ប្រទេសឥណ្ឌូនេស៊ី
ការវិនិយោគលើអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ី ទំនងជារក្សាកំនើនដដែល ដោយសារតែមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការចូលឆ្នាំឥស្លាម ។ ក្រុមអ្នកវិនិយោគអាចរំពឹងថា នឹងកើនឡើងលើវិស័យឡូជីស្ទីក និងលំនៅដ្ឋាន រួមជាមួយនឹងអគារការិយាល័យធ្វើការ។
ប្រទេសថៃ
សម្រាប់ទីផ្សារអលនទ្រព្យនៅក្នុងប្រទេសថៃវិញ នៅតែរក្សាបានស្ថេរភាបខ្ពស់សម្រាប់អ្នកវិនិយោគិន បើទោះបីមានការបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ នេះក្តី។ ចំនួនគម្រោងសំណង់ពាណិជ្ជកម្មជាច្រើនបាន និងកំពុងដំណើរការទៅមុខយ៉ាងរលូននៅក្នុងទីក្រុងបាងកក និង មានអ្នកវិនិយោគិនជាច្រើនបាងនឹងកំពុងផ្តោតលើការចុះហត្ថលេខា និងបោះទុនបន្ថែម ដើម្បីវិនិយោគលើគម្រោងជាច្រើនទីកន្លែងផ្សេងទៀត។
ប្រទេសកម្ពុជា
ប្រទេសកម្ពុជានៅតែមានសញ្ញារីកចម្រើនយ៉ាងរ៉ឹងមាំ នៃវិស័យនេះ ដោយសារតែការរីកចម្រើនសេដ្ឋកិច្ច និងគាំទ្រដោយគោលនយោបាយ ព្រមទាំងកំណែទម្រង់ថ្មីៗរបស់រដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុន សែនបានប្រកាសកាលពីពេលថ្មីៗនេះថា ការវិនិយោគក្នុងវិស័យសំណង់កើនឡើងជាង៧០០ភាគរយ ក្នុងរយៈពេលបីខែដើមឆ្នាំនេះ ប៉ុន្តែទោះជាយ៉ាងណាប្រមុខរដ្ឋាភិបាល មិនបានបង្ហាញពីទំហំទុនវិនិយោគ និងចំនួនគំរោងសរុបនោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
Everton បានព្រមព្រៀងទិញ Kean ពី Juventus ហើយ ក្រោយលក់ Gueye ឲ្យ PSG

អ្នកជំនាញព្រមាន ៖ ការទិញដីដោយមិនដឹងពីសាវតារច្បាស់ប្រយ័ត្នទឹកភ្នែក

Ebola ផ្ទុះឡើងជាលើកទីពីរនៅ កុងហ្គោ សម្លាប់មនុស្សជាង១ពាន់នាក់

កម្ពុជាចូលរួមមរណទុក្ខ ចំពោះព្រឹត្តិការណ៍បាញ់សម្លាប់ នៅវិហារអ៊ីស្លាម ក្នុងប្រទេសណូវែលហ្សេឡង់
ការណែនាំពិសេស
ពេលចាស់ទៅ មានរឿង៣យ៉ាងដែលអ្នកគួរតែលាក់ ដើម្បីសេចក្តីសុខផ្ទាល់ខ្លួន

ជំងឺរើម គ្រោះថ្នាក់ដល់អាយុ

អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ

កីឡានារីជិះស្គីសេរីជនជាតិចិន Xu Mengtao នឹងបម្រើជាអ្នកកាន់ទង់ជាតិនៃគណៈប្រតិភូកីឡាចិនក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានៅ Harbin

យោបល់ទាំងអស់ (0)