
Andrew
· 2019-07-31
Everton បានព្រមព្រៀងទិញ Kean ពី Juventus ហើយ ក្រោយលក់ Gueye ឲ្យ PSG
#កីឡា# #Everton# #បាល់ទាត់អន្តរជាតិ#
0
ក្នុងពេលអម្បាញ់មិញនេះ បើតាមសារព័ត៌មាន The Guardian បានឲ្យដឹងថា ក្លឹប Everton បានព្រមព្រៀងជាមួយក្លឹប Juventus ក្នុងការនាំចូលខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំកីឡាករ Moise Kean។បើតាមសារព័ត៌មានដដែលបានឲ្យដឹងថា ក្លឹប Everton អាចនឹងចំណាយលុយជាង ៤៤លានដុល្លារ បូករួមនឹងទឹកប្រាក់បន្ថែមមួយចំនួនទៀត។
កីឡាកររូបនេះ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស នៅថ្ងៃពុធ ដើម្បីសម្រេចបែបបទផ្សេងៗ។ក្នុងថ្ងៃនេះដែរ Everton ក៏បានលក់កីឡាកររបស់ខ្លួនមួយរូបទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain ក្នុងតម្លៃខ្លួនជាង ៣៥លានដុល្លារ។ កីឡាករនោះគឺ ខ្សែបម្រើសេណេហ្គាល់កីឡាករ Idrissa Gueye។Everton បាននាំចូលកីឡាកររូបនេះ ក្នុងតម្លៃតែជាង ១០លានដុល្លារ ពីក្លឹប Aston Villa កាលពីឆ្នាំ២០១៦៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ស្វែងយល់ពីអាស៊ាន៖ ទីផ្សារអលចនទ្រព្យនៅប្រទេសចំនួន៥ ក្នុងតំបន់អាស៊ានកំពុងមានសន្ទុះរីកចម្រើន
អ្នកជំនាញព្រមាន ៖ ការទិញដីដោយមិនដឹងពីសាវតារច្បាស់ប្រយ័ត្នទឹកភ្នែក
Ebola ផ្ទុះឡើងជាលើកទីពីរនៅ កុងហ្គោ សម្លាប់មនុស្សជាង១ពាន់នាក់
កម្ពុជាចូលរួមមរណទុក្ខ ចំពោះព្រឹត្តិការណ៍បាញ់សម្លាប់ នៅវិហារអ៊ីស្លាម ក្នុងប្រទេសណូវែលហ្សេឡង់
ការណែនាំពិសេស
វិធីងាយៗ ដើម្បីកម្ចាត់គ្រុនផ្តាសាយក្នុងរដូវត្រជាក់
ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក
អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក
កូនភាគច្រើនមើលឪពុកជាគម្រូ! ចង់ឱ្យកូនបានល្អ ឪពុកត្រូវចេះរបៀបចិញ្ចឹមកូនទាំង ៥ យ៉ាងនេះ
យោបល់ទាំងអស់ (0)