
Andrew
· 2019-05-17
Ebola ផ្ទុះឡើងជាលើកទីពីរនៅ កុងហ្គោ សម្លាប់មនុស្សជាង១ពាន់នាក់
0
កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC)បានព្រមានពីការកើនឡើងនៃវីរុស អ៊ីបូឡា នៅសាធារណរដ្ឋកុងហ្គោ។
កាលពីថ្ងៃទី១៦ខែឧសភា IFRC បានប្រកាស ព្រមានពីការកើនឡើងនៃវីរុស អ៊ីបូឡា នៅសាធារណៈរដ្ឋកុងហ្គោ ដោយអំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ជំនួយ ជួយដល់ប្រទេសនេះទប់ទល់និងជំងឺ អេបូឡា ។
អគ្គនាយកទទួលបន្ទុកសុខាភិបាល របស់កាកបាទក្រហម និង ចន្ទក្រហម អន្តរជាតិ លោក Emanuel Capobianco បានបញ្ជាក់ថា បើទោះបីទប់ស្កាត់ការរាលដាលវីរុសនេះ ប៉ុន្តែ ចំនួន អ្នកឆ្លងនៅតែកើនឡើង ខ្ពស់ដដែលក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។តាមតួលេខរបស់ក្រសួងសុខាភិបាលសាធារណរដ្ឋកុងហ្គោ មានមនុស្សកើនឡើង ដល់ទៅ២០ភាគរយ ស្មើនឹង ១៦៧១នាក់ ឆ្លងវីរុស អ៊ីបូឡា ។
លោក Emanuel Capobianco បានបញ្ជាក់ថាសកម្មភាព ប្រឆាំងការរាលដាល ជំងឺ អ៊ីបូឡា នៅ សាធារណៈកុងហ្គោ ហើយខ្វះនៅធនធាន គ្រូពេទ្យដើម្បី ព្យាបាលអ្នកជំងឺ។មួយវិញទៀត កាលពីដើមខែឧសភាកន្លងមក កម្លាំងសន្តិសុខបានបង្ខំឲ្យ ពលរដ្ឋជាង ១២ពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។
កាលពីថ្ងៃទី១ខែឧសភា ឆ្នាំ២០១៨ នៅសាធារណៈរដ្ឋកុងហ្គោមាន មនុស្ស១៦៣២នាក់បានឆ្លងវីរុសនេះ និង មានអ្នកស្លាប់ ១១៣៦នាក់។ ចំណែកកាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ វីរុសអ៊ីបូឡា បានសម្លាប់មនុស្សដល់ទៅ១១.៣០០នាក់នៅតំបន់អាហ្វ្រិកខាងលិច ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
Everton បានព្រមព្រៀងទិញ Kean ពី Juventus ហើយ ក្រោយលក់ Gueye ឲ្យ PSG
ស្វែងយល់ពីអាស៊ាន៖ ទីផ្សារអលចនទ្រព្យនៅប្រទេសចំនួន៥ ក្នុងតំបន់អាស៊ានកំពុងមានសន្ទុះរីកចម្រើន
អ្នកជំនាញព្រមាន ៖ ការទិញដីដោយមិនដឹងពីសាវតារច្បាស់ប្រយ័ត្នទឹកភ្នែក
កម្ពុជាចូលរួមមរណទុក្ខ ចំពោះព្រឹត្តិការណ៍បាញ់សម្លាប់ នៅវិហារអ៊ីស្លាម ក្នុងប្រទេសណូវែលហ្សេឡង់
ការណែនាំពិសេស
៥ វិធី ដើម្បីដើរចេញពីទំនាក់ទំនងដែលមិនច្បាស់លាស់ បញ្ឈប់ការប្រឹងប្រែងរក្សាទំនាក់ទំនងតែម្នាក់ឯង
ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង
តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?
កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត
យោបល់ទាំងអស់ (0)