Theary

· 2019-04-22

ម្ចាស់ស្រវឹង បើកហ្វតទៅបុកវីស្តូខូចមួយចំហៀង សំណាងមិនមានមនុស្សរងរបួស

0

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេសង្ស័យថា ស្រវឹងស្រា បានបើករថយន្តម៉ាកហ្វតមួយគ្រឿងបោះពួយក្នុងល្បឿនលឿន ទៅបុករថយន្តម៉ាកវីស្តូមួយគ្រឿងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរងការខូចខាតយ៉ាងដំណំ តែសំណាងល្អពុំបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីយប់ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅតាមផ្លូវ៣៦០កែងផ្លូវ១៤០ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកវីស្តូបានធ្វើដំណើរ តាមផ្លូវ៣៦០ក្នុងទិសដៅពីកើតទៅលិច ។ ខណះពេលមកដល់កន្លែងកើតហេតុផ្លូវបំបែកជាបួនក៏បានបង្អង់ល្បឿន ស្រាប់តែមានរថយន្តម៉ាកហ្វតមួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបានធ្វើដំណើរទិសដៅពីត្បួងទៅជើង ក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តវីស្តូពេញទំហឹងធ្វើឲ្យរថយន្តទាំងបុកគៀបជាប់គ្នាទៅមុខលេងរួច។ ភ្លាមៗម្ចាស់រថយន្តបង្កចុះរត់ចេញពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញដើម្បីធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ សុភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)