
Theary
· 2019-07-30
Paulo Dybala ចង់នៅលេងបន្តឲ្យក្លឹប Juventus ខណៈពួកគេពិចារណាប្រើប្រាស់ដើម្បីដោះដូរជាមួយ Romelu Lukaku
#កីឡា# #Paulo Dybala# #បាល់ទាត់អន្តរជាតិ#
0
កីឡាករ Paulo Dybala បានបង្ហើបប្រាប់ថា ខ្លួនមិនចង់ចាកចេញពីក្លឹប Juventus នៅរដូវក្តៅនេះទេ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបផ្សេង និងខណ:ដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះអាចត្រូវបានប្រើប្រាស់ជាផ្នែកនៃការដោះដូរយកខ្សែប្រយុទ្ធ Romelu Lukaku ជាមួយក្លឹប Man Utd ។
អ្នកចាត់ការក្លឹប Juventus លោក Maurizio Sarri មិនចាត់ទុកខ្សែប្រយុទ្ធ Dybala ជាផ្នែកសំខាន់នៃផែនការរបស់លោកទេ។ក្លឹប Tottenham ក៏ធ្លាប់បានទាក់ទងជាមួយក្លឹបយក្សអ៊ីតាលីផងដែរ ជុំវិញលទ្ធភាពផ្ទេរ Dybala នៅរដូវក្តៅនេះ ប៉ុន្តែតាមកាសែត Sky Sport Italia បានលើកឡើងថា Dybala ចង់បន្តនៅជាមួយក្លឹប Juventus និងប្រជែងយកកៅអីក្នុងក្រុមជម្រើស។Dybala អាចនឹងកាត់បន្ថយការពេលវេលាសម្រាករបស់ខ្លួន ដើម្បីព្យាយាមសម្របខ្លួនទៅនឹងទម្រង់លេងរបស់លោក Sarri។ កីឡាករវ័យ២៥ឆ្នាំរូបនេះគ្រោងនឹងវិលត្រឡប់មកក្លឹប Juventus វិញនៅថ្ងៃទី៥ខែសីហា ខណៈពេលទទួលបានពេលវេលាសម្រាកបន្ថែម បន្ទាប់ពីបង្ហាញមុខនៅក្របខណ្ឌ Copa America សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)