បង្ហោះផ្សាយ

ខ្មែរ

Theary

· 2019-05-19

កីឡដ្ឋាន​​សម្រាប់​​ការប្រកួត​​World Cup​​ឆ្នាំ​២០២២​​នៅ​កាតា​​សម្ពោធ​ជា​ផ្លូវកា​រ​ហើយ​

0

ប្រទេសកាតាកាលពីថ្ងៃទី១៦ឧសភាម្សិលមិញ បានបើកសម្ពោធពហុកីឡដ្ឋានថ្មីរបស់ខ្លួនហើយ ជាពហុកីឡដ្ឋានសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតWorld Cupឆ្នាំ២០២២។

ពិធីបើកសម្ពោធអបជាមួយនឹងការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ក្នុងស្រុក រវាងក្រុមបាល់ទាត់Al-SaddនិងAl-Duhailផងដែរ។ ពហុកីឡដ្ឋាននេះមានឈ្មោះថាAl Wakrah Stadium សាងសង់ឡើងនៅក្នុងទីក្រុងមួយស្ថិតនៅភាគខាងត្បូងរដ្ឋធានីដូហាចម្ងាយ១៥គីឡូម៉ែត្រ។

ពហុកីឡដ្ឋាននេះគូរប្លង់ដោយស្ថាបត្យករសញ្ជាតិអ៊ីរ៉ាក់-អង់គ្លេសអ្នកស្រីZaha Hadid ដែលបានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៤ ចំណាយថវិកាអស់៥៧៥លានដុល្លារ ហើយអាចផ្ទុកមនុស្សបាន៤ម៉ឺននាក់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស