
TNAOT News
· 04-08
ស្នងការភ្នំពេញអំពាវនាវឲ្យចូលរួមលេងកម្សាន្តសប្បាយតាមសង្ក្រាន្តនានាដោយសេចក្តីថ្លៃថ្នូរ និងគោរពគ្នា
#អំពាវនាវ# #ស្នងការភ្នំពេញ# #សង្រាន្តវត្តភ្នំ# #សង្គម# #ព័ត៌មានសង្គម#
2606
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យយុវជន យុវនារី និងប្រជាពលរដ្ឋ លេងកម្សាន្តសប្បាយតាមសង្ក្រាន្តនានាដោយសេចក្តីថ្លៃថ្នូរ និងគោរពគ្នា មិនត្រូវលេងសប្បាយជ្រុលរហូតឈានដល់ការប៉ះពាល់បំពានសិទ្ធិអ្នកដទៃ ឬឈានដល់ការកើតហិង្សា ដែលសមត្ថកិច្ចនឹងមានវិធានការច្បាប់ជាធរមាន ដោយមិនលើកលែង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្លែងដូចនេះក្នុងកិច្ចផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកស្តីពីផែនការកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញមកលេងកម្សាន្តសប្បាយរីករាយនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមស្នងការថ្លែងថា៖«ការលេងសប្បាយនេះ កុំធ្វើឲ្យខ្លួនក្លាយជាជនសង្ស័យប្រព្រឹត្តិល្មើស ខ្ញុំគិតថាយើងលេងល្បែងប្រជាប្រិយដើម្បីការសប្បាយដូច្នេះត្រូវមានការអត់ឱនឲ្យគ្នា […] ត្រូវប្រើភាសា និងរក្សាភាពទន់ភ្លន់ជាកូនខ្មែរ អ្វីដែលលើសពីនេះសូមកុំឲ្យមានព្រោះអាចប៉ះពាល់សិទ្ធិអ្នកដទៃ»។
ទន្ទឹមនោះ ឯកឧត្តមស្នងការបានបញ្ជាក់ដែរថា រាល់ជនដែលបង្កហិង្សាដាក់គ្នា នៅតាមទីតាំងសប្បាយភាពផ្សេងៗ លេងជ្រុលហួសប៉ះពាល់គ្នារហូតកើតហិង្សា រកឃើញថាខុសគឺនឹងអនុវត្ត សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់មិនលើកលែងឡើយ។
គួរឲ្យដឹងដែរថា ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នឹងរៀបចំសង្រ្កាន្តវត្តភ្នំ និងតំបន់ថ្មើរជើង (walk street) ដោយឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំពិធីសង្រ្កាន្តវត្តភ្នំឲ្យមានភាពអធិកធមសប្បាយរីករាយជាងឆ្នាំមុន ហើយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ ឲ្យមានការលំហូរសម្រាប់អ្នកមកលេងកម្សាន្តចេញចូលមានភាពងាយស្រួលដើម្បីកាត់បន្ថការកកស្ទះចរាចរណ៍ ខណៈដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រូវប្រើប្រាស់កម្លាំងជាង២ពាន់នាក់ បំពាក់ដោយមធ្យោបាយ សម្ភារគ្រប់គ្រាន់ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាធានាឲ្យបានសុខសុវត្ថិភាព ជូន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

ក្នុងរឿងទាំង ៤ នេះ បើអាចកុំជួយឱ្យសោះ ជួយកាន់តែច្រើនកាន់តែខុស អាចនឹងត្រូវគេស្អប់កាន់តែខ្លាំង

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា

យោបល់ទាំងអស់ (4)
LAISREANG
· 04-09
😁
អូនតា លេខកូដ63230368
· 04-09
🙏🙏🙏
China SoySSoLoveme
· 04-08
ទទួលបាន
កូដណែនាំ 91815366
· 04-08
👌👌
- 1
ទៅកាន់