បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-26

បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ ក្រោយធ្លាក់ចូលក្នុងរណ្តៅបាក់ដីលើផ្លូវហាយវ៉េក្នុងក្រុងសេអ៊ូលខណៈពេលកំពុងជិះម៉ូតូ

#បាក់ដី# #NEW NEWS# #ព័ត៌មាន# #ផ្លូវហាយវ៉េ# #ទីក្រុងសេអ៊ូល# #ព័ត៍មានអន្តរជាតិ#

4503


ហេតុការណ៍ដ៏រន្ធត់មួយកើតឡើងនៅលើផ្លូវហាយវ៉េនៅភាគអាគ្នេយ៍នៃរដ្ឋធានីកូរ៉េខាងត្បូង ខណៈចរាចរណ៍កំពុងមមាញឹកលើដងផ្លូវក៏ស្រាប់តែបាក់ស្រុតដីភ្លាមៗក្លាយជារណ្តៅដ៏ធំមួយ បណ្តាលឲ្យម៉ូតូមួយគ្រឿងធ្លាក់ចូលពេញទំហឹង។

 

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៦៖៣០ ល្ងាចកាលពីថ្ងៃច័ន្ទ។ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានបើកការស្វែងរកភ្លាមៗប៉ុន្តែមិនអាចរកឃើញជនរងគ្រោះរហូតដល់ព្រលប់។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២៖៣៦ យប់។

 

នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយនៅថ្ងៃអង្គារថា បុរសអាយុ៣៤ ឆ្នាំម្នាក់បានស្លាប់ ក្រោយពីធ្លាក់ចូលរណ្តៅបាក់ស្រុតដីដ៏ធំនៅលើបណ្តោយផ្លូវហាយវ៉េក្នុងទីក្រុងសេអ៊ូលដោយត្រូវបានគេរកឃើញថា ស្លាប់ដោយសារគាំងបេះដូងកាលពីថ្ងៃអង្គារ រយៈពេល ១៨ ម៉ោងបន្ទាប់ពីឧប្បត្តិហេតុបានកើតឡើង។

 

មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា រណ្ដៅនេះមានទទឹង ២០ម៉ែត្រ និងជម្រៅ ២០ម៉ែត្រ។ សាលារៀនមួយចំនួនដែលនៅក្បែរនោះបានបិទកាលពីថ្ងៃអង្គារ ដោយព្រួយបារម្ភអំពីសុវត្ថិភាពរបស់សិស្សានុសិស្ស។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

អ៑ា សំណាង

· 03-26

មើលហើយស្រៀវម៉ង

អូនតា លេខកូដ63230368

· 03-26

🙏🙏🙏

កូដណែនាំ 91815366

· 03-26

🥲🥲

  • 1
ទៅកាន់

ការណែនាំពិសេស