បង្ហោះផ្សាយ

ខ្មែរ

Juanario Wilson

· 2019-05-15

ក្រោយការវាយប្រហារទៅលើនាវាដឹកប្រេង ទីតាំងបូបប្រេង អារ៉ាប៊ីសាអូឌិត ២កន្លែង រងការវាយប្រហារជាបន្ត

0

អារ៉ាប៊ី សាអូឌីតបានប្រកាសថាយន្តហោះគ្មានមនុស្សបើក បានវាយប្រហារទៅលើទីតាំងបូបប្រេងពីរកន្លែងនៅក្នុងប្រទេសនេះ ។ ហេតុការណ៍វាយប្រហារខាងលើ កើតឡើងក្រោយរយៈពេល២ថ្ងៃប៉ុណ្ណោះដែលនាវាដឹកប្រេងប្រទេសនេះពីរគ្រឿង រងការវាយប្រហារនៅតំបន់សមុទ្រ អារ៉ាប់រួម។

រដ្ឋមន្ត្រីក្រសួងថាមពលប្រេង អារ៉ាប៊ីសាអូឌីត បានប្រកាសថា ការវាយប្រហារ ទៅលើទីតាំងបូបប្រេង ទាំងពីរកន្លែង បង្ករឲ្យមានគ្រោះអគ្គិភ័យកើតឡើង ប៉ុន្តែត្រូវបានពន្លិតវិញភ្លាមៗ មិនបណ្តាលឲ្យខូចខាតជាទ្រងទ្រាយធំនោះឡើយ។ សកម្មភាពខាងលើក៏មិនធ្វើឲ្យប៉ះពាល់ដល់ សកម្មភាពនាំប្រេងចេញរបស់ប្រទេសនេះដែរ ។

នៅពេលនេះដែរ តម្លៃប្រេង លើពិភពលោកបានកើនឡើង ខ្ពស់ជាងមុនបន្តិចក្រោយការវាយប្រហារ ទៅលើនាវាដឹកប្រេង នៅចម្ងាយពីទីក្រុង Riyadh 320 គីឡូម៉ែត្រ។កាលពីថ្ងៃទី១៤ខែឧសភាតម្លៃប្រេង កើនឡើង៧១ដុល្លារក្នុងមួយបារ៉ែល កើន ១,២ភាគរយ។

សារព័ត៌មានរ៉យទ័របានដកស្រងសម្តីរដ្ឋមន្ត្រីថាមពលប្រេង អារ៉ាប៊ីសាអូឌិតបានបញ្ជាក់ថា «ការវាយប្រហារនៅពេលនេះ គឺជាបញ្ជាក់យ៉ាងច្បាស់ថាយើងកំពុងតែ ប្រឈម និងការវយប្រហារភេរវកម្ម ក្នុងនោះមានក្រុមហ៊ូធី ក្រមទ្រដោយអ៊ីរ៉ង់។

នៅពេលនេះដែរក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អ៊ីរ៉ង់បានក្លាយជាគោលដៅ របស់អាមេរិក និងប្រទេសអារ៉ាប៊ី សាអូឌីត ដែលជាស្ត្រូវ របស់អ៊ីរ៉ង់។ អាមេរិកអាចប្រើប្រាស់ អារ៉ាប៊ីសាអូឌីតក្នុងការវាយប្រហារទៅលើអ៊ីរ៉ង់ ដោយអាមេរិកនៅពីក្រោយខ្នង ។នៅពេលនេះអ៊ីរ៉ង់ស្ថិតនៅក្នុងគោលដៅចោទប្រកាន់ពីការវាយប្រហារ ពីលើកទៅលើនាវាដឹកប្រេងនិង ទីតាំងបូបប្រេង ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស