Juanario Wilson

· 2019-05-31

រឿង​ ៥ យ៉ាង ដែល​​​​​​មិន​​គួរ​​​លើក​មក​​​​​​​និយាយ​ជាមួយ​​​បុរស​​ដែល​​​​ខ្លួន​​​​ស្រលាញ់

0

តើប្រធានបទអ្វីទៅដែលមនុស្សប្រុសធុញនឹងស្តាប់ពេលនិយាយគ្នាជាមួយស្រីៗ?

បើមិត្តៗនារី មិនចង់ឲ្យការជជែកពិភាក្សា មានការរំខានដល់ទំនាក់ទំនងអ្នកទាំងពីរ មិនចង់ឲ្យដៃគូសាំចិត្តនឹងពាក្យសម្តីរបស់អ្នកដោយមិនដឹងខ្លួន ត្រូវដឹងនូវរឿង ៨ យ៉ាងដែលមិនគួរនិយាយចេញមក។

១. និយាយពីសង្សារចាស់

ជឿទៅថា បើអ្នកខ្វល់ខ្វាយពីស្ថានភាពគ្រួសារឬស្នេហានាពេលបច្ចុប្បន្ន វាប្រសើរជាងទៅកាយគាស់រំលឹករឿងអតីតកាលដែរ។ ណាមួយបើនិយាយមិនល្អពីអ្នកចាស់ច្រើនពេក អ្នកថ្មីច្បាស់ជាឆ្ងល់ថា ហេតុអីបានជាស្រលាញ់គ្នាកើត បើម្នាក់នោះអាក្រក់ពិតមែន? ឬគេអាចគិតក្នុងចិត្តថា តិចលោថ្ងៃក្រោយពេលបែកគ្នា អ្នកអាចនិយាយមិនល្អប្រាប់ទៅអ្នកផ្សេងបែបនេះដែរ?

ហេតុនេះហើយ ដើម្បីការពារកុំឲ្យទំនាក់ទំនងរង្គោះរង្គើដោយសាររឿងចាស់ គួរផ្តោតអារម្មណ៍ សប្បាយរីករាយជាមួយដៃគូថ្មីវិញល្អជាង។

២. ធ្វើពុតជាយល់ នៅពេលដែលមិនយល់ពីប្រធានបទ

កុំធ្វើឫកពាក្រអឺតក្រទមនៅពេលដែលអ្នកនិយាយជាមួយមនុស្សប្រុស។ បើមិនយល់ កុំធ្វើពុតជាយល់ បើមិនកំប្លែង ក៏មិនបាច់ខំប្រឹងធ្វើសើចដែរ។ ម្យ៉ាងទៀត ប្រុសៗមិនសូវចូលចិត្ត ឲ្យដៃគូលើកយកប្រធានបទណាដែលគាត់មិនសូវចេះឬយល់ច្បាស់នោះទេ។ ចំណែកឯរឿងចំណូលវិញ ក៏មិនគួរសួរដេញដោលវែងឆ្ងាយដែរ ព្រោះវាជាសំណួរមិនសមរម្យនិងមិនផ្តល់ការគោរពចំពោះអ្នកដទៃ។

៣. សរសើរបុរសដទៃ

ពាក្យសរសើរដែលអ្នកនិយាយសំដៅទៅមនុស្សប្រុសដទៃមិនមែនជាដៃគូរបស់ខ្លួន ជាអ្វីដែលគាត់មិនចង់ឮទាល់តែសោះ។ ទោះបីជាគាត់មិនបង្ហាញការពិត តែវាអាចធ្វើឲ្យគាត់អាក់អន់ចិត្ត គិតថាអ្នកនិយាយក្នុងន័យប្រៀបធៀប។

៤. និយាយបញ្ឆិតបញ្ឆៀង

មនុស្សប្រុសមិនអាចមើលដឹងពីចិត្តមនុស្សស្រីធ្លុះទេ ហើយក៏មិនចូលចិត្តទាយដូចគ្នា។ បើអ្នកមានបញ្ហាអ្វីក្នុងចិត្ត គូរនិយាយចំៗចេញមក មិនបាច់បញ្ឆិតបញ្ឆៀងទេ។ បញ្ជាក់ពីអ្វីដែលអ្នកត្រូវការពិតប្រាកដ ល្អជាងនិយាយសម្តីដែលផ្ទុយពីគំនិត។

៥. និយាយពីរឿងលម្អិតផ្ទាល់ខ្លួនច្រើនពេក

រឿងណាដែលមិនចាំបាច់ដូចជា ការថែទាំសម្រស់ សុខភាព រឿងផ្ទាល់ខ្លួនផ្សេងៗ មិនបាច់រ៉ាយរ៉ាប់ប្រាប់ឲ្យអស់ពេកទេ ព្រោះមនុស្សប្រុសមិនសូវចាប់អារម្មណ៍ពីបញ្ហាលម្អិតរបស់មនុស្សស្រីឡើយ មានតែគិតថាស្មុគស្មាញសាំញ៉ាំទៅវិញទេ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស