Juanario Wilson

· 2019-06-05

ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​ប្រជាប្រិយ​ភាព​សម្រាប់​វិនិយោគិន​ចិន​

0

ភ្នំពេញ៖ វិនិយោគិនចិននៅតែបន្តចាប់អារម្មណ៍ ក្នុងការបណ្តាក់ទុនវិស័យអចលនទ្រព្យនៅកម្ពុជា ដែលអាចទទួលបានផលចំណេញយ៉ាងហោចណាស់៨ភាគរយ ក្នុងមួយឆ្នាំដែលជាការទាក់ទាញដ៏ធំមួយសម្រាប់វិនិយោគិនចិន។

លោកស្រី Carrie Law អគ្គនាយកក្រុមហ៊ុន Juwai ដែលបានជួយវិនិយោគិនចិនបានទិញអចលនទ្រព្យនៅក្រៅប្រទេសបាននិយាយថា ភាគច្រើននៃកំណើននៃការនាំចេញរបស់កម្ពុជា គឺដោយសារតែក្រុមហ៊ុនចិនពង្រីក ឬផ្លាស់ប្តូរទីលំនៅមកកាន់ប្រទេសកម្ពុជា។ នៅពេលដែលមានជនជាតិចិនកាន់តែច្រើនចូលមកធ្វើការនៅកម្ពុជា ពួកគេនឹងត្រូវការកន្លែងស្នាក់នៅ ហើយជារឿយៗមានថវិការច្រើនជាងអ្នកក្នុងស្រុក។

អ្នកស្រីបានលើកឡើងថា “ប្រជាប្រិយភាពរបស់កម្ពុជា ក្នុងចំណោមវិនិយោគិនចិនដែលចង់ទិញទ្រព្យសម្បត្តិនៅបរទេស បានកើនឡើងដល់ចំណាត់ថ្នាក់ទី១២ នៅឆ្នាំនេះដោយគិតចាប់តាំងពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨”។

ភ្ញៀវទេសចរណ៍ចិន២លាននាក់ បានទៅទស្សនាប្រទេសនេះកាលពីឆ្នាំមុនដែលជាទូរលេខបំផុតនៃអ្នកទេសចរបរទេស ឬ៣២,៦ ភាគរយនៃចំនួនអ្នកទេសចរអន្តរជាតិ។ យោងតាមធនាគារពិភពលោកបានឲ្យដឹងថា ស្ទើរតែមួយភាគបួននៃជនជាតិគឺមកធ្វើជំនួញ។

លោកស្រី អាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE ប្រចាំប្រទេសកម្ពុជាបាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ និងអត្ថប្រយោជន៍ពន្ធសម្រាប់វិនិយោគិនឧស្សាហកម្ម គឺជាហេតុផលចម្បងសម្រាប់លំហូរវិនិយោគទុនបរទេសនៅក្នុងវិស័យអចលនទ្រព្យ។

អ្នកស្រីបាននិយាយថា “ពួកគេត្រូវបានជំរុញដោយការរំពឹងទុក ពីផលចំណេញខ្ពស់លើការវិនិយោគអចលនទ្រព្យរបស់ពួកគេ ហើយវាមិនត្រូវបានប្រើប្រាស់សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនទេ”។

ប្រទេសកម្ពុជាបានអនុម័តគម្រោងអចលនទ្រព្យ ដែលមានតម្លៃ២,៦ពាន់លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០១៩ ពោលគឺកើនឡើង៦៧,៣ ភាគរយធៀបនឹងឆ្នាំមុន។

លោក Su Yuhang នាយកប្រតិបត្តិនៅ Uoolu.com ជាវេទិការអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលភ្ជាប់អ្នកអភិវឌ្ឍកម្ពុជា ជាមួយអ្នកជំនាញនៅទីក្រុងចិនស្វែងរកទ្រព្យសម្បត្តិនៅក្រៅប្រទេសបានឱ្យដឹងថា ចំនួនអ្នកសួរពីការវិនិយោគនៅកម្ពុជា មានការកើនឡើងចំនួនជិតពីរដងរយៈពេល៥ខែនៅដើមឆ្នាំនេះ។

យោងតាមទិន្នន័យដែលផ្តល់ដោយលោក Uoolu ជិត៨៤ភាគរយនៃអ្នកវិនិយោគចង់វិនិយោគក្នុងខុនដូខ្នាតតូច ហើយប្រហែលពាក់កណ្តាលនៃពួកគេ មានថវិកាតិចជាង ៥០ ម៉ឺនយ័ន(ប្រហែល ៧៣,០០០ ដុល្លារអាមេរិក)។

លោក Su បានមានប្រសាសន៍ថា “ការវិនិយោគបែបនេះគឺល្អប្រសើរ ដោយសារកម្ពុជា មានប្រជាជនវ័យក្មេងច្រើនដែលមានអាយុជាមធ្យម២៥ឆ្នាំ។ ពួកគេភាគច្រើនជួល ហើយការជួលនៅរាជធានីភ្នំពេញពិតជាថ្លៃណាស់”។

លោកបានបន្តថា ខុនដូមានទំហំមធ្យមនៅកម្ពុជា មានតម្លៃ ១១០,០០០ដុល្លារ ប៉ុន្តែអាចទទួលបានផលចំណេញ យ៉ាងហោចណាស់ ៨ភាគរយក្នុងមួយឆ្នាំ ដែលជាការទាក់ទាញដ៏ធំមួយសម្រាប់វិនិយោគិនចិនបើ ធៀបនឹងផលចំណេញតិចជាង២ភាគរយនៅទីក្រុងប៉េកាំង និងសៀងហៃ។

ក្រុមអ្នកសង្កេតការណ៍ទីផ្សារបាននិយាយថា ការរីកលូតលាស់សេដ្ឋកិច្ចដែលបានជំរុញឲ្យមានតម្រូវការលំនៅដ្ឋាននេះ បានជំរុញឲ្យការជួលកើនឡើងពី៨ ទៅ១០ភាគរយ ហើយអចលនទ្រព្យកើនឡើងដល់១៥ភាគរយ ក្នុងមួយឆ្នាំដែលធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាជាជម្រើសដ៏ល្អសម្រាប់វិនិយោគិនចិន ដែលស្វែងរកទ្រព្យសម្បត្តិនៅក្រៅប្រទេសជាការការពារប្រឆាំងនឹងការធ្លាក់ចុះប្រាក់យន់។

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៧,៥ភាគរយ ហើយការនាំចេញបានកើនឡើង១៧,៦ភាគរយកាលពីឆ្នាំមុន ដោយសារតែលំហូរវិនិយោគទុនរបស់ចិននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំដោយគម្រោងខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ និងរោងចក្រដែលផ្លាស់ប្តូរទីលំនៅពីដីគោក ដើម្បីទាញយកប្រយោជន៍ពីតម្លៃកម្លាំងពលកម្មទាប និងចៀសវាងការបង់ពន្ធ ដែលដាក់ដោយសារសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិនកំពុងបន្តកើតឡើង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)