
sopheaktra
· 2019-05-17
នៅក្រោមឧទ្យានជាតិ Yellowstone របស់អាមេរិក បើសិនជាវាផ្ទុះឡើងនឹងបំផ្លាញអាមេរិកស្ទើរទាំងមូល
0
(ប៉ូឡូញ)៖ អ្នកជំនាញ-វិទ្យាសាស្ត្រម្នាក់បានព្រមានថា កំពូលភ្នំភ្លើងឈ្មោះ Yellowstone ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានជាតិ Yellowstone របស់សហរដ្ឋអាមេរិក បើវាផ្ទុះឡើងនាថ្ងៃអនាគត នោះនឹងធ្វើឲ្យដែនដីមួយចំណែកធំនៃមហាអំណាចលេខ១នេះ រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយពុំមានមធ្យោបាយដើម្បីទប់ស្កាត់វាមិនឲ្យកើតឡើងបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ស៊ីឡេស្យ៉ា (Silesia) ក្នុងទីក្រុង កាតូវ៉ៃស៍ (Katowice) ប្រទេសប៉ូឡូញបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំព្យាករណ៍ថា នឹងការផ្ទុះដ៏ខ្លាំងក្លាមួយស្រដៀងនឹងការផ្ទុះកាលពី ៦៤០,០០០ឆ្នាំមុន ហើយបើវាកើតឡើង នឹងបំផ្លាញដែនដីភាគច្រើនរបស់សហរដ្ឋអាមេរិក ដោយអ្វីដែលផ្ទុះចេញមកនឹងគ្របដណ្តប់ពាសពេញផ្ទៃមេឃចម្ងាយយ៉ាងតិច ៥០០គីឡូម៉ែត្រ ខណៈធូលីក៏ដូចជាឧស្ម័នពុលផ្សេងៗ ដែលបញ្ចេញទៅក្នុងបរិយាកាស នឹងធ្វើឲ្យមានការថយចុះសីតុណ្ហភាពថែមទៀតផង ដែលជាលទ្ធផលមនុស្សប្រមាណ ០៥ពាន់លាននាក់ អាចនឹងត្រូវបាត់បង់ជីវិតដោយសារគ្រោះអន់ឃ្លាន»។
អ្នកជំនាញខាងលើដែលមានឈ្មោះ ជែហ្ស៊ី ហ្សាបា (Jerzy Zaba) បានបញ្ជាក់ថា បើសិនភ្នំភ្លើងយក្ស យែលឡូស្តូន ឬថ្មលឿង (Yellowstone) ពិតជាផ្ទុះឡើងនៅពេលអនាគត។ រឿងសមហេតុផលជាងគេដែលគួរធ្វើ គឺត្រូវជម្លៀសខ្លួនមនុស្សចេញពីទ្វីបអាមេរិកខាងជើងតែម្តង ខណៈវាពុំអាចព្យាករណ៍ឲ្យបាន ជាក់ច្បាស់នោះឡើយថា នៅពេលណាដែលភ្នំភ្លើងនេះនឹងចាប់ផ្តើមផ្ទុះ។
គួរជម្រាបថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានបង្កើតក្រុមឃ្លាំមើលមួយហៅកាត់ថា YVO ដើម្បីធ្វើការតាមដានជាពិសេសនូវសកម្មភាពកំពូលភ្នំភ្លើង Yellowstone ជារៀងរាល់ថ្ងៃចាប់តាំងពីឆ្នាំ២០០១មក។ គិតមកទល់ពេលនេះ ភ្នំភ្លើង Yellowstone ធ្លាប់បានផ្ទុះឡើងយ៉ាងហោចណាស់ ០៣ដង ដោយលើកចុងក្រោយបានកើតឡើងគឺកាលពី ៦៤០,០០០ឆ្នាំមុន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្លឹបនៅទ្វីបអឺរ៉ុបជាច្រើន កំពុងអន្ទះសារចង់បានកីឡាករតម្លៃខ្លួន ៣៦ លានផោនម្នាក់ របស់ Juventus

ប្លែកខ្លាំង Pre-Wedding ១សន្លឹកពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា

មន្រ្តីកម្ពុជាទៅឈ្វេងយល់ពីការគ្រប់គ្រងលេខពិសេសផ្ទាល់ខ្លួន សម្រាប់ការចុះបញ្ជីរថយន្ត នៅទីក្រុងហុងកុង

ឪពុកចូលនិវត្តន៏ កូនបង្កើតឡើងកាន់ដំណែងប្រធានមន្ទីរជំនួស

ការណែនាំពិសេស
ម្តាយដែលមានចរិតលក្ខណៈរឹងមាំ កូនស្រីរបស់គាត់នឹងមានសំណាង ទទួលបានជោគជ័យ និងមានសុភមង្គល

ខែកញ្ញាផ្លាស់ប្ដូរលាភសំណាង ! សម្រាប់អ្នកឆ្នាំទាំង ៣ លាភជ័យខ្លាំង កាន់តែសម្បូរបែប យីអ៊ុនស្ទុះឡើងកាន់តែខ្ពស់

ពាក្យចាស់ពោលថា “មនុស្សមាន ២ ប្រភេទដែលមើលទៅរួសរាយ ប៉ុន្តែទុកចិត្តមិនបានទេ”

ថ្ងៃទី២នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើងមានពលរដ្ឋសម្រុកទៅលេងកំសាន្តប្រមាណ ៨០ម៉ឺននាក់

យោបល់ទាំងអស់ (0)