
sopheaktra
· 2019-07-29
ក្លឹបនៅទ្វីបអឺរ៉ុបជាច្រើន កំពុងអន្ទះសារចង់បានកីឡាករតម្លៃខ្លួន ៣៦ លានផោនម្នាក់ របស់ Juventus
#ក្លឹបនៅទ្វីបអឺរ៉ុប# #ក្រុម Juventus# #កីឡា# #បាល់ទាត់អន្តរជាតិ#
0
យោងតាមរបាយការណ៍ពី Sky Sport បានអោយដឹងថាក្រុម Everton មានបំណងចង់ចុះហត្ថលេខាក្នុងតម្លៃ ៣៦ លានផោនសម្រាប់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Moise Kean។
គួរបញ្ជាក់ថាក្លឹបនៅក្របខណ្ឌ Premier League មួយនេះកំពុងតែស្វែងរកការពង្រឹងបន្ថែមទៀត សម្រាប់តំបន់ប្រយុទ្ធរបស់ពួកគេ ប៉ុន្តែក្រុម Juventus នឹងទាមទារការដាក់លក្ខខណ្ឌទិញត្រលប់វិញ នឹងត្រូវបញ្ចូលនៅក្នុងកិច្ចសន្យារបស់កីឡាករវ័យ ១៩ ឆ្នាំរូបនេះ ។
ជាក់ស្តែង Kean បានរកគ្រាប់បាល់បញ្ចូលទីចំនួន ៦ គ្រាប់ក្នុងក្របខ័ណ្ឌ Serie A ក្នុងការបង្ហាញខ្លួនចំនួន ១៣ ប្រកួតកាលពីរដូវកាលមុន និងក៏អាចរកបាន ២ គ្រាប់ផងដែ រក្នុងការបង្ហាញខ្លួន ៣ លើកសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ។
យ៉ាងណាមិញកីឡាករ Gonzalo Higuain និង Mario Mandzukic នៅតែស្ថិតក្នុងក្រុមដំបូងរបស់ Juventus នោះមានន័យថាក្លឹបរីករាយចំពោះ Kean ដើម្បីអភិវឌ្ឍន៍នៅកន្លែងផ្សេងទៀតនៅរដូវកាលក្រោយនេះ។
លើសពីនេះក្រុម Arsenal, Borussia Dortmund, Fiorentina, Ajax, Barcelona និង Wolves សុទ្ធតែបានបង្ហាញការចាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករក្មេងវ័យរូបនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប្លែកខ្លាំង Pre-Wedding ១សន្លឹកពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា

មន្រ្តីកម្ពុជាទៅឈ្វេងយល់ពីការគ្រប់គ្រងលេខពិសេសផ្ទាល់ខ្លួន សម្រាប់ការចុះបញ្ជីរថយន្ត នៅទីក្រុងហុងកុង

នៅក្រោមឧទ្យានជាតិ Yellowstone របស់អាមេរិក បើសិនជាវាផ្ទុះឡើងនឹងបំផ្លាញអាមេរិកស្ទើរទាំងមូល

ឪពុកចូលនិវត្តន៏ កូនបង្កើតឡើងកាន់ដំណែងប្រធានមន្ទីរជំនួស

យោបល់ទាំងអស់ (0)