បង្ហោះផ្សាយ

ខ្មែរ

Long

· 2019-05-24

អភិបាលខេត្តស្វាយរៀងចុះពិនិត្យមើលការផ្ដល់សេវារដ្ឋបាល និងដំណើរការជួសជុលអង្គភាពច្រកចេញចូលតែមួយ

0

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងដំណើរការជួសជុលអង្គភាពច្រកចេញចូលតែមួយខេត្ត ដែលបច្ចុប្បន្នកំពុងដំណើរការសម្រេចបានប្រមាណ ៩០%។

រួមដំណើរលោកអភិបាលខេត្តនាឱកាសនោះ មានលោកអភិបាលរងខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកនាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ផងដែរ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលអង្គភាពច្រកចេញចូលតែមួយខេត្ត ជួបប្រទះនាពេលកន្លងមក ព្រមទាំងបានសម្រេចផ្ដល់ជូនសម្ភារៈប្រើប្រាស់ និងបំពាក់គ្រឿងសង្ហារឹមបន្ថែម ដើម្បីគាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់អង្គភាពក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទ៖ សុខជាតិ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)