បង្ហោះផ្សាយ

ខ្មែរ

Long

· 2019-07-25

កូនខ្ញុំហូរសំបោរខុសធម្មតា តើវាអាចបណ្តាលមកពីអ្វីទៅ?

#គន្លឹះថែទាំសុខភាព# #ហូរសំបោរ# #សុខភាព#

0

ជារឿយៗបញ្ហាជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងការហូរសំបោរ។ ក៏ដូចគ្នាដែរ វានឹងមិនជារឿងខុសធម្មតាទេ ដែលមានកត្តាហានិភ័យលើសពីមួយដែលពាក់ព័ន្ធនោះ ចំពោះកូនរបស់អ្នក។

យ៉ាងណាមិញ ភាគច្រើន កុមារដែលហូរសំបោរអាចបណ្តាលមកពីជំងឺផ្តាសាយ និងអាលែកស៊ី។

ខាងក្រោមជាមូលហេតុផ្សេងៗទៀត ដែលបង្កើនការហៀរសំបោរកូនរបស់អ្នក ៖

  • មេរោគវីរុស
  • អាលែកស៊ីធាតុអាកាស ឬកន្លែងរស់នៅ
  • អាកាសធាតុត្រជាក់
  • អាហារមួយចំនួន
  • បម្រែបម្រួលអ័រម៉ូន
  • ឥទ្ធិពលរបស់ថ្នាំ
  • បញ្ហានៃច្រមុះផ្ទាល់។

ខាងក្រោមនេះ អាចជាមូលហេតុដែលសំបោរមានសភាពខាប់ជាងធម្មតា ៖

  • ថយចុះភាពសើម
  • ការឆ្លងមេរោគនៅនឹងឆ្អឹងស៊ីនុស
  • វត្ថុពីខាងក្រៅ
  • ការរលាកដោយសារបរិយាកាសជុំវិញ (ផ្សែងបារីជាដើម)
  • បញ្ហារចនាសម្ព័ន្ធនៃច្រមុះ
  • អាយុកាន់តែចាស់
  • បញ្ហាអ័រម៉ូន
  • ផលរំខានរបស់ថ្នាំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស