បង្ហោះផ្សាយ

ខ្មែរ

Long

· 2019-05-29

យុវជនម្នាក់ឃើញម្ចាស់ចតម៉ូតូមិនដកកូនសោ ចូលទៅលួច ពលរដ្ឋដេញចាប់វាយទ្រមខ្លួន

0

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង តែមិនបានសម្រេច ក៏ត្រូវចាប់ខ្លួន នៅចំណុចមុខហាងលក់ស្រាអនឡាញ តាមផ្លូវលេខ១៨៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ លី ហេង (ហៅហេង) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបមិនពិតប្រាកដ មានលំនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ ម៉ៃ ឫទ្ធិឃើ ភេទប្រុស អាយុ២១ឆ្នាំ មុខរបបមន្ត្រីប៉ូលិស ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ7មករា បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានមកហាងត្រង់ចំណុចខាងលើ ហើយបានចតម៉ូតូ ម៉ាក Zoomer X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ រតនគិរី 1B-6846 ទាំងមិនបានដកសោចេញ ព្រោះគិតថា ចូលមួយភ្លែត។ នៅពេលនោះ ស្រាប់តែលេចមុខជនសង្ស័យខាងលើ ដើរមកក្បែរម៉ូតូ រួចឡើងបញ្ឆេះជិះចេញទៅយ៉ាងលឿន។ ឃើញបែបនេះ រូបគេបានស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជិះម៉ូតូដេញតាម តាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដា (ខណ្ឌចំការមន) រហូតដល់ផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ទើបជនសង្ស័យជិះម៉ូតូដួល ក៏ត្រូវរូបគេ និងប្រជាពលរដ្ឋជួយដេញ ចាប់ស្វាគមន៍ឡើងចាស់ដៃ ទើបទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅនាំខ្លួនជនសង្ស័យ និងហៅជនរងគ្រោះ ទៅសាកសួរ នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយលោក សុភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស