
Long
· 2019-05-27
ក្លឹបបាល់ទាត់អង់គ្លេស កំពុងបោះជំហាន បង្កើនឥទ្ធិពល នៅតំបន់អាស៊ីអាគ្នេយ៍
0
ម្ចាស់ក្លឹបជើងឯកក្របខ័ណ្ឌ Primer league នៅអង់គ្លេស បានចាប់អារម្មណ៍យ៉ាងខ្លាំងដល់វិស័យបាល់ទាត់ នៅតំបន់អាស៊ី ដោយមានបំណងទិញភាគហ៊ុន នៅក្នុងក្លឹបមួយរបស់ម៉ាឡេស៊ី ដើម្បីបង្កើននូវឥទ្ធិពល នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។
លោក Ferrean Soriano អគ្គនាយក City Football Group (CFG) ដែលទទួលបានការជំនួយពី ក្រុមហ៊ុន Sheikh Mansour របស់អារ៉ាប់រួម បានលើកឡើងនូវសំណើខាងលើ ក្រោយជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកីឡាម៉ាឡេស៊ី លោក Syed Saddig ។
កន្លងមក ម្ចាស់ក្លឹបបាលទាត់ Man city បានទិញភាគហ៊ុនរបស់ក្លឹបជាច្រើន រួមមាន ក្លឹប New York City នៅសហរដ្ឋអាមេរិក , ក្លឹប Belbourne city នៅអូស្ត្រាលី, ក្លឹប Yokohama របស់ជប៉ុន និងក្លឹប Sichuan Jiuniu នៅចិន …។
បើទោះជាក្លឹប Mancity មិនទាន់អាចទទួលបានពាន់ធំបំផុត នៅអឺរ៉ុប Champions League ក្ដី តែក្លឹបនេះទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងប្រទេស ដោយទទួលបានជើងឯក League Cup និង FA Cup ។ បច្ចុប្បន្ន វិស័យបាលទាត់ នៅតំបន់អាស៊ីភាគអាគ្នេយ៍ ក៏កំពុងតែរិកចម្រើន និងមានការទាក់ទាញយ៉ាងខ្លាំងពីបណ្តាក្លឹបធំៗ នៅលើពិភពលោកផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)