
Sim
· 2019-05-30
ប្រធានក្លឹប Derby បញ្ជាក់អំពីអនាគតរបស់ Frank Lampard
0
ប្រធានក្លឹប Derby County លោក Mel Morris បានចេញមុខបញ្ជាក់អំពីអនាគតរបស់អ្នកចាត់ការទូទៅក្លឹបលោក Frank Lampard ថាមិនទាន់ទៅណានោះទេ ពោលគឺនៅបន្តការដឹកនាំនៅទីនេះទៀត ខណៈមួយរយៈចុងក្រោយនេះលេចលឺនូវព័ត៌មានជាច្រើនថារូបគាត់នឹងត្រឡប់ទៅដឹកនាំនៅ Chelsea វិញនោះ។
លោក Mel Morris បានលើកឡើងថា ពួកយើងបានមិនដែលបានពិភាក្សាអំពីរឿងនេះទេ។ ខ្ញុំដឹងថាមួយរយៈចុងក្រោយនេះលឺនូវព័ត៌មាន និងអ្នកគាំទ្រជាច្រើនចង់ឃើញ Frank Lampard ទៅដឹកនាំនៅ Chelsea ហើយរឿងនេះប្រាកដណាស់ ពិតជាអាចកើតឡើងបាននៅពេលណាមួយមិនខាន ប៉ុន្តែមិនមែនឥឡូវនេះទេ ស្របពេលកិច្ចសន្យារវាងក្លឹបនិងរូបគាត់ក៏នៅសល់២ឆ្នាំទៀត។
គួរបញ្ជាក់ថា Frank Lampard បានចូលកាន់តំណែងលើកដំបូងក្នុងអាជីពជាគ្រូបង្វឹករបស់ក្លឹប Derby County ក្រោយពីប្រកាសចូលនិវត្តន៍ និងបានបង្កការភ្ញាក់ផ្អើលដោយដឹកនាំក្រុមនេះឲ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអីឡើងមកក្របខណ្ឌ Premier League ប៉ុន្តែខកខានឳកាសទៅវិញក្រោយចាញ់ Aston Villa ក្នុងលទ្ធផល ២ទល់១៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្លឹងមើលដំបូលពីចម្ងាយស្មានតែជាក្បឿងសង្ស័យពេកស្រាប់តែចូលពិនិត្យមើលឱ្យកៀក ពិតជាគួរឲ្យរន្ធត់មែន

កណ្ដាប់ដៃថ្ម ម៉ឺន សុភា ឡើងសង្វៀនល្ងាចនេះវិញហើយ ក្រោយឈប់មួយរយៈពេលធំ

នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia និយាយថា កិច្ចប្រឹងប្រែងប្រឆាំងក្រុមហ៊ុន Huawei អាចរារាំងវិស័យទូរគមនាគមន៍

Leicester បំបែកកំណត់ត្រាក្លិបទិញកីឡាករម្នាក់ពី Monaco

យោបល់ទាំងអស់ (0)