
Sim
· 2019-07-21
សម្លឹងមើលដំបូលពីចម្ងាយស្មានតែជាក្បឿងសង្ស័យពេកស្រាប់តែចូលពិនិត្យមើលឱ្យកៀក ពិតជាគួរឲ្យរន្ធត់មែន
11
ខណៈពេលស្នាក់នៅផ្ទះជួលសំរាប់ដំណើរទេសចរណ៍វិស្សមកាលនៅមិនឆ្ងាយប៉ុន្មានពីសមុទ្របុរសម្នាក់បានឈរពីមាត់បង្អួចចោលភ្នែកទៅកាន់ទេសភាពខាងក្រៅនៅពេលនោះគាត់ក៏បានភ្ញាក់ខ្លួនព្រឺតចំពោះផ្ទះមួយដែលដំបូលគ្របដណ្តប់ក្បឿងខ្មៅក្រឹកគួរឲ្យចម្លែកក្នុងចិត្ត ។
បុរសដែលមានការចង់ដឹងចង់ឃើញនេះ មិនអស់ចិត្ត ក៏បានចូលទៅកៀកដំបូលផ្ទះអ្នកជិតខាងនោះ និងបានរកឃើញដំបូលក្បឿងមានប្រភេទផ្សេងៗគ្នា «ពណ៌ខ្មៅ និងពណ៌ត្នោត» ។ ពេលចូលកាន់តែកៀកមែនទែនទៅ គាត់ពិតជាស្រឡាំងកាំងតែម្តង ព្រោះវាមិនមានជាក្បឿងទេ តែជំនួសឲ្យសុទ្ធតែ «ព្រុយត្រីឆ្លាម» ត្រូវបានតម្រៀបរដូករណែលស្អេកស្កះ ជាហេតុធ្វើឲ្យគាត់កើតអារម្មណ៍ក្តៅក្រហាយជាខ្លាំង ។
ដូច្នេះ គាត់ក៏បានផ្តិតយករូបភាពទាំងនេះ ដើម្បីរាយការណ៍ទៅអង្គការអភិរក្សសត្វ ។ព្រុយត្រីឆ្លាមទាំងនោះ ត្រូវបានគេដឹកយកមកពីទីកន្លែងសម្ងាត់មួយ និងផ្ទេរចេញនៅកំពង់ផែក្បែរនោះ និងបន្ទាប់មក ក៏ហាលពួកវានៅលើដំបូលផ្ទះ ។
ត្រីឆ្លាមត្រូវបានគេកាត់បំបែក និងបោះចូលក្នុងសមុទ្រវិញ ព្រោះសាច់របស់ពួកវាពុំអាចរក្សាទុកបានបានយូរទៀតយោងតាមស្ថិតិ UN ជាមធ្យម ត្រីឆ្លាមប្រមាណ ៣០ ម៉ឺនក្បាល ត្រូវបានសម្លាប់ក្នុងមួយថ្ងៃៗ ។ អង្គការអភិរក្សបានអះអាងថា តួលេខពិតប្រាកដ គឺកើនឡើងខ្ពស់ជាងនេះ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប្រធានក្លឹប Derby បញ្ជាក់អំពីអនាគតរបស់ Frank Lampard

កណ្ដាប់ដៃថ្ម ម៉ឺន សុភា ឡើងសង្វៀនល្ងាចនេះវិញហើយ ក្រោយឈប់មួយរយៈពេលធំ

នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia និយាយថា កិច្ចប្រឹងប្រែងប្រឆាំងក្រុមហ៊ុន Huawei អាចរារាំងវិស័យទូរគមនាគមន៍

Leicester បំបែកកំណត់ត្រាក្លិបទិញកីឡាករម្នាក់ពី Monaco

ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

(រូបភាពជាច្រើនទៀត)៖ «ភូមិខ្ញុំ» នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត បានរៀបចំរួចជាស្រេចដើម្បីបង្ហាញភ្ញៀវទេសចរទស្សនាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

កីឡានារីជិះស្គីសេរីជនជាតិចិន Xu Mengtao នឹងបម្រើជាអ្នកកាន់ទង់ជាតិនៃគណៈប្រតិភូកីឡាចិនក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានៅ Harbin

វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

យោបល់ទាំងអស់ (0)
គ្មានយោបល់