
Sim
· 2019-07-09
Leicester បំបែកកំណត់ត្រាក្លិបទិញកីឡាករម្នាក់ពី Monaco
#កំណត់ត្រាក្លិប# #កីឡា# #ក្លឹប Leicester City# #បាល់ទាត់អន្តរជាតិ#
10
Leicester City បានប្រកាសជាផ្លូវការនូវសមាជិកថ្មីដែលនាំចូលជាមួយតម្លៃខ្លួនបំបែកឯតទគ្គកម្មក្លិប ៤០លានផោន គឺកីឡាករ Youri Tielmans ដែលផ្ទេរមកពីក្លិបបារាំង Monaco ជាមួយកុងត្រា ៤ឆ្នាំ។នេះបើយោងតាមប្រភពពីសារព័ត៌មាន Goal។
ការប្រកាសជាកីឡាករផ្លូវការនេះ ធ្វើក្រោយពេលដែលខ្សែបម្រើរូបនេះបានចំណាយរយៈពេលកន្លះរដូវកាលជាមួយ Leicester City ក្នុងលក្ខខណ្ឌខ្ចីជើង។រយៈពេលកន្លះរដូវកាល Youri Tielmans បង្ហាញខ្លួនលើវាលស្មៅបាន ១៣ដង រកគ្រាប់បាល់បាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន ៤ដង។
Youri Tielmans គឺជាអតីតយុវជនរបស់ក្លិប Anderlecht មុននឹងត្រូវផ្លាស់ទៅបារាំងចូលរួមជាមួយ Monaco។គួរបញ្ជាក់ផងដែរថា Youri Tielmans គឺជាកីឡាករទីបីហើយដែល Leicester នាំចូលក្នុងទីផ្សារដោះដូរកីឡាករលើកនេះ បន្ទាប់ពីកីឡាករពីររូបមុនគឺ Ayoze Perez និង James Justin៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្លឹងមើលដំបូលពីចម្ងាយស្មានតែជាក្បឿងសង្ស័យពេកស្រាប់តែចូលពិនិត្យមើលឱ្យកៀក ពិតជាគួរឲ្យរន្ធត់មែន

ប្រធានក្លឹប Derby បញ្ជាក់អំពីអនាគតរបស់ Frank Lampard

កណ្ដាប់ដៃថ្ម ម៉ឺន សុភា ឡើងសង្វៀនល្ងាចនេះវិញហើយ ក្រោយឈប់មួយរយៈពេលធំ

នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia និយាយថា កិច្ចប្រឹងប្រែងប្រឆាំងក្រុមហ៊ុន Huawei អាចរារាំងវិស័យទូរគមនាគមន៍

យោបល់ទាំងអស់ (0)