
Sim
· 2019-07-03
នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia និយាយថា កិច្ចប្រឹងប្រែងប្រឆាំងក្រុមហ៊ុន Huawei អាចរារាំងវិស័យទូរគមនាគមន៍
10
ចិន៖ យោងតាមនាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បាននិយាយថា បទប្បញ្ញត្តិបន្ថែម នៃឧស្សាហកម្មទូរគមនាគមន៍ នៅទ្វីបអឺរ៉ុបមានគោលដៅកំណត់តួនាទីរបស់ក្រុមហ៊ុនចិនដ៏សំខាន់ គឺក្រុមហ៊ុន Huawei អាចប៉ះពាល់ដល់វិស័យទាំងមូលយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
លោក Rajeev Suri បានធ្វើសេចក្តីអត្ថាធិប្បាយថា រដ្ឋាភិបាលអឺរ៉ុបជាច្រើនបានពិចារណាថា តើអនុញ្ញាតឲ្យឧបករណ៍អេឡិចត្រូនិកពីក្រុមហ៊ុនផ្គត់ផ្គង់ចិន Huawei និង ZTE ប្រើប្រាស់នៅក្នុងបណ្តាញ 5G ដែលកំពុងរីកចម្រើនរបស់ពួកគេ ឬថាតើពួកគេនឹងលុតជង្គង់ពីសម្ពាធពីសហរដ្ឋអាមេរិក និងហាមឃាត់ក្រុមហ៊ុន។
លោក Suri បានប្រាប់សារព័ត៌មាន Financial Times ថា វិធីសាស្ដ្រដែលមានលក្ខណៈបែកបាក់កាន់តែខ្លាំងឡើងនៅក្នុងសង្វាក់ផ្គត់ផ្គង់ទូរគមនាគមន៍បង្កឡើងដោយការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនថា ភាពទន់ខ្សោយនៃ Hardware និង Software របស់ក្រុមហ៊ុន Huawei មានន័យថា ឧបករណ៍របស់ខ្លួនអាចជួយសម្រួលដល់ការធ្វើចារកម្ម ហើយទំនងជាពន្យារពេលចេញនូវបច្ចេកវិទ្យា 5G និងធ្វើឲ្យវាកាន់តែថ្លៃ។ ។
លោកបានប្រាប់កាសែតនេះថា ខ្ញុំមិនប្រាកដថា ការបញ្ជាក់ពីផលិតផលតាមប្រទេសនឹងនាំយើងទៅកន្លែងណានោះទេ" ។ យើងកំពុងពន្យល់ថា បណ្តាញ 5G នឹងត្រូវការការធ្វើបច្ចុប្បន្នភាព “Updates” ទៀងទាត់ដែលនឹងត្រូវរំខានដោយសុវត្ថិភាពបន្ថែមទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្លឹងមើលដំបូលពីចម្ងាយស្មានតែជាក្បឿងសង្ស័យពេកស្រាប់តែចូលពិនិត្យមើលឱ្យកៀក ពិតជាគួរឲ្យរន្ធត់មែន

ប្រធានក្លឹប Derby បញ្ជាក់អំពីអនាគតរបស់ Frank Lampard

កណ្ដាប់ដៃថ្ម ម៉ឺន សុភា ឡើងសង្វៀនល្ងាចនេះវិញហើយ ក្រោយឈប់មួយរយៈពេលធំ

Leicester បំបែកកំណត់ត្រាក្លិបទិញកីឡាករម្នាក់ពី Monaco

ការណែនាំពិសេស
ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

៣យ៉ាងហាមជួយ និង ៣យ៉ាងហាមគិត ដើម្បីទទួលបានសេចក្តីសុខផ្លូវចិត្ត និងជីវិតសន្តិភាព

បញ្ហាទាំង ៥ ដែលពុកម្ដាយចាស់ៗ តែងតែទ្រាំលាក់ទុកក្នុងចិត្ត មិនចង់បង្ហាញចេញប្រាប់កូនៗ ឬអ្នកក្រៅឱ្យដឹងនោះឡើយ

ឆ្នាំ ៣ រាសីអណ្ដែត លុយហូរចូលដូចទឹក ជីវិតរឹតតែសម្បូរសប្បាយ អាជីពការងារ កាន់តែលូតលាស់រីកចម្រើនល្អ

យោបល់ទាំងអស់ (0)
គ្មានយោបល់