បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-08

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះ ១ខ្នង និងឆេះរោលដល់ជញ្ជាំងផ្ទះអ្នកក្បែរខាងចំនួន​ ០២ខ្នង

#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម# #ខណ្ឌច្បារអំពៅ#

1980

ករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ផ្ទះលេខ១៦១ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះឈើថ្មក្រោមចំនួន ០១ខ្នង រួមមានសៀវភៅស្នាក់,​ អត្តសញ្ញាណប័ណ្ណ​,​ សំបុត្រកំណើត,​ សម្លៀកបំពាក់បោកអ៊ុត​ ចំំនួន ៥០កំផ្លេ ហើយបណ្តាលឲ្យឆេះរោលដល់ជញ្ជាំងផ្ទះអ្នកក្បែរខាងចំនួន​ ០២ខ្នង។

នៅវេលាម៉ោង១៥:៣០នាទីរសៀល ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប,រថយន្តជំនួយរួមមាន:

-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកចំនួន ០២ឡាន ស្មើនឹង​១២ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យ​ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូបផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស