Vithara

· 2019-08-28

DARREN POMROY ថា ភ្នំពេញក្រោនល្អទាំងព្រម តែកីឡាករខ្លួនពោរពេញដោយទំនុកចិត្ត

#DARREN POMROY ​# #កីឡាកររបស់់ខ្លួន# #កីឡា# #ក្រុមភ្នំពេញក្រោន# #បាល់ទាត់អន្តរជាតិ#

1304

រាជធានីភ្នំពេញ ៖ មុនជួបភ្នំពេញក្រោននៅកីឡដ្ឋាន Smart RSN នារសៀលថ្ងៃសៅរ៍នេះ ដែលជាជំនួបសប្ដាហ៍ទី២១ Metfone Cambodian League 2019 លោក​ Darren Pomroy គ្រូបង្វឹកសូលទីឡូអង្គរបានលើកឡើងថា គ្រប់តំបន់របស់ភ្នំពេញក្រោនល្អទាំងព្រម ពោលគូប្រជែងដ៏ស្វិតស្វាញមួយនេះ អាចបង្កគ្រោះថ្នាក់ដល់ក្រុមខ្លួនគ្រប់នាទី។«ខ្ញុំអាចនិយាយថា គ្រប់តំបន់របស់ភ្នំពេញក្រោន ទាំងការពារ បម្រើ និងប្រយុទ្ធ សុទ្ធតែបង្កការលំបាកដល់ពួកយើង ហើយអាចបង្កើតភាពគ្រោះថ្នាក់ដល់សំណាញ់ទីយើងគ្រប់នាទី។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក ស៊ុំ វណ្ណា ភ្នំពេញក្រោនកាន់តែបង្ហាញភាពមុតស្រួចរបស់ពួកគេ។

ដែលសមនឹងទទួលបានការកោតសរសើរ។ យ៉ាងណាក៏ដោយ កីឡាកររបស់យើងមានទំនុកចិត្តគ្រប់គ្រាន់ ដើម្បីទៅសួរសុខទុក្ខម្ចាស់ផ្ទះមួយនេះ»។គ្រូជនជាតិអង់គ្លេសបន្ថែមថា ពួកយើងតែងតែត្រៀមខ្លួនបានរួចរាល់ជានិច្ចសម្រាប់ការប្រកួត បើទោះជាពេលនេះយើងកំពុងជួបប្រទះបញ្ហាកីឡាកររបួស និងជាប់ពិន័យក្ដី។ លោកចាត់ទុកថា នេះជារឿងដ៏ល្អមួយសម្រាប់ក្រុម ក្នុងការផ្ដល់ឱកាសដល់កីឡាករយុវជន ដើម្បីបង្ហាញពីសក្តានុពលរបស់គេ ក៏ដូចជាស្រូបយកបទពិសោធពីការប្រកួតលីគកំពូលកម្ពុជា។គួរឲ្យដឹងថា គិតត្រឹមសប្ដាហ៍ទី២០ សូលទីឡូអង្គរកំពុងឈរនៅចំណាត់ថ្នាក់លេខ៩ មាន២៣ពិន្ទុក្នុងដៃ បានពីការឈ្នះ៦លើក ស្មើ៥លើក និង ចាញ់ ៩ លើក បំប៉ោងសំណាញ់គូប្រកួតបាន ២៦គ្រាប់ របូតវិញ៣២គ្រាប់ មានសំណល់គ្រាប់បាល់ -៦ ។ ដោយឡែកិការប្រកួតសប្ដាហ៍ទី២១នេះ ពួកគេនឹងត្រូវជួបភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN នាម៉ោង១៨:០០ ថ្ងៃសៅរ៍ ទី២៤ សីហា មានផ្សាយផ្ទាល់លើ BTV ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស