
Roumduol
· 2018-11-03
បុរសម៉ិកស៊ិកម្នាក់ចំណាយពេលមួយជីវិតរបស់គាត់ដើរសង្គ្រោះសុនខអនាថាទូទាំងប្រទេស
61
Edgardo “Perros” Zuniga ធ្វើដំណើរជុំវិញប្រទេសម៉ិកស៊ិកលើរទេះមួយ ដើម្បីប្រមូលសុនខដែលរបួស និងត្រូវបោះបង់ចោលយកមកសង្គ្រោះ និងចិញ្ចឹមពួកវា។ គាត់បានសង្គ្រោះសុនខជាង ៤០០ ក្បាលក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។
នៅពេលគាត់ចាកចេញពីផ្ទះក្នុងទីក្រុង Jalisco ឆ្នាំ ២០១៣ បុរសវ័យ ៤៨ ឆ្នាំរូបនេះបានកំណត់គោលដៅរបស់គាត់យ៉ាងច្បាស់លាស់ ដើម្បីជួយសុនខដែលគេបោះបង់ចោលតាមតែគាត់អាចធ្វើបាន។
នៅ ៥ ឆ្នាំចុងក្រោយ គាត់បានធ្វើដំណើរតាមរដ្ឋចំនួន ១៤ ក្នុងប្រទេសនេះ និងសង្គ្រោះសុខនជាង ៤០០ ក្បាល ដោយយកវាមកមើលថែឱ្យមានសុខភាពល្អ រួចប្រគល់វាទៅឱ្យបុគ្គលិកមជ្ឈមណ្ឌលសុំសុនខចិញ្ចឹមនានា។ គាត់ក៏បានជួយសុនខគេបោះបង់ចោល ដោយសារព្យាបាលជំងឺរបស់វា ចិញ្ចឹមពួកវា និងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យវាមានកម្លាំងកំហែង មុនពេលគាត់ធ្វើដំណើរផ្សងព្រេងរបស់គាត់ទៀត។ គាត់ក៏ធ្វើដំណើរជាមួយនឹងសុនខដ៏ស្មោះត្រង់ជាច្រើន ដែលធ្វើឱ្យការសង្គ្រោះរបស់គាត់កាន់តែមានការជឿជាក់ខ្លាំងដល់សុនខអនាថាផ្សេងទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)