Sabay
· 2019-11-09
ជួបមុខម៉ូតូដំបូងរបស់ Aston Martin តម្លៃ ១២ ម៉ឺនដុល្លារ
#រថយន្ត# #Aston# #បច្ចេកវិទ្យា# #ម៉ូតូ#
376
ក្រុមហ៊ុន Aston Martin សហការជាមួយក្រុមហ៊ុន Brough Superior បានបង្ហាញចេញម៉ូតូម៉ូដែល AMB 001 ជាម៉ូតូសម្រាប់បើកបរតែនៅលើទីលានប្រណាំង ដែលវាបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី Milan Motorcycle Show។
ម៉ូតូនេះនឹងមានផលិតត្រឹម ១០០ គ្រឿង ដែលវាមានរួមបញ្ចូលនូវការឌីហ្សាញរបស់ Aston Martin ជាមួយនឹង Brough Superior។ ពណ៌របស់ម៉ូតូមានឈ្មោះថា Stirling Green និងមានកង់ពណ៌ខ្មៅ Lim Essence ហើយមានតួខ្លួនផលិតឡើងពីសារធាតុកាបូន និងប្រើម៉ាស៊ីន Turbocharged កម្លាំង ១៨០ សេះ ជាប្រភេទ V-Twin ហើយម៉ូតូមានទម្ងន់ ១៨០ គីឡូក្រាម។
ម៉ូតូ AMB 001 នឹងផលិត និងដំឡើងដោយដៃផ្ទាល់នៅរោងចក្ររបស់ Brough Superior ក្នុងប្រទេសបារាំង ដែលម៉ូតូមួយគ្រឿងៗមានតម្លៃប្រមាណ ១២ ម៉ឺនដុល្លារ ហើយនឹងចាប់ផ្ដើមដឹកជញ្ជូនឲ្យអតិថិជនចាប់ពីចុងឆ្នាំ ២០២០៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សមិនតិចជាង ៩នាក់ នៅទីក្រុង Chernihiv របស់អ៊ុយក្រែន
ក្នុងគ្រួសារ បើអាចសូម «ជៀសវាងការប្រព្រឹត្ត៣យ៉ាងនេះ» ដើម្បីមានសុភមង្គល វិបុលភាពក្នុងគ្រួសារ និងសុភមង្គលយូរអង្វែង
កំពូលឆ្នាំទាំង ៣ អនាគតនឹងអាចក្លាយជាអ្នកមាន និងបុគ្គលជោគជ័យ ដោយកម្លាំង សមត្ថភាព និងកសាងគ្រប់យ៉ាងដោយដៃខ្លួនឯង
អ្នកស្រាវជ្រាវ ប្រាប់ពីគន្លះ របស់សត្វដំរីអាស៊ី កប់សពកូនរបស់ពួកវា ក្នុងប្រឡាយដ៏កម្រ
យោបល់ទាំងអស់ (0)