
Sabay
· 2019-11-19
មិនមែនចិនក៏មិនមែនអាមេរិក ដែលជាប្រទេសពេញនិយម TikTok ជាងគេនោះ
#App# #App Store# #បច្ចេកវិទ្យា# #TikTok# #WhatsApp#
361
បណ្ដាញសង្គមវីដេអូ TikTok ទើបតែមានចំនួនទាញយកចំនួន ១,៥ ពាន់លានដងនៅលើ App Store និងនៅលើ Google Play Store។
នៅក្នុងឆ្នាំ ២០១៩ គិតត្រឹមបច្ចុប្បន្ននេះ TikTok មានចំនួនទាញយកសរុប ៦១៤ លានដង កើនឡើង ៦% បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។ បច្ចុប្បន្ននេះ (នៅឆ្នាំ ២០១៩) វាគឺជាកម្មវិធី (មិនរាប់បញ្ចូលកម្មវិធីហ្គេម) ដែលមានអ្នកទាញយកច្រើនជាងគេលំដាប់លេខ ៣ នៅពីក្រោយ WhatsApp លេខ ១ ជាមួយចំនួន ៧០៧,៤ លាន និង Messengers ឈរលេខ ២ ជាមួយចំនួន ៦៣៦,២ លានដង។ TikTok ឈរពីលើ Facebook (៥៨៧ លានដង) និងនៅពីលើ Instagram ដែលជាប់លេខ ៥ ជាមួយចំនួនទាញយក ៣៧៦,២ លានដង។
ឥណ្ឌាគឺជាប្រទេសដែលមានអ្នកទាញយក TikTok ច្រើនជាងគេជាមួយចំនួនសរុប ៤៦៦,៨ លាន ស្មើនឹងប្រមាណ ៣១% នៃចំនួនទាញយកសរុប។ ចិននៅលំដាប់លេខ ២ ជាមួយចំនួនទាញយក ១៧៣,២ លានដង ប៉ុន្តែតួលេខនេះមិនបញ្ចូលការដំឡើងនៅលើ Android ដោយប្រើវិធីផ្សេងនោះទេ (បញ្ជាក់ថា Play Store នៅចិនមិនដំណើរការឡើយ)។ សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី ៣ ជាមួយចំនួនទាញយក ១២៣,៨ លានដង។
ចំណូលសរុបដែល TikTok អាចរកបានមកទល់ពេលនេះនៅជុំវិញពិភពលោក គឺមាន ១៧៥ លានដុល្លារ ដែលភាគច្រើនបានមកពីអ្នកប្រើប្រាស់នៅចិន ដែលពួកគេចំណាយលុយទិញ ៨៤,៥ លានដុល្លារ ទិញរបស់របរមាននៅក្នុងកម្មវិធីនេះ។ អ្នកប្រើនៅសហរដ្ឋអាមេរិកចំណាយ ៦២,៤ លានដុល្លារ ឈរនៅលំដាប់ទី ២ និងអ្នកប្រើនៅអង់គ្លេសចំណាយ ៦,៩ លានដុល្លារ ឈរលំដាប់លេខ ៣៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ពេលសប្បាយចិត្ត និងពេលខឹង ត្រូវជៀសវាងធ្វើរឿងទាំងពីរនេះ ដើម្បីកុំឱ្យស្តាយក្រោយ

នៅពេលដែលមាន អាការៈនឿយហត់ តើអ្នកគួរទទួលទាន បែបណា ដើម្បីទ្រទ្រង់សុខភាព

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (0)