Sabay

· 2019-11-10

៧តិកនិកហ្វឹកហាត់ខ្លួនឲ្យបានល្អត្រៀមសម្រាប់ការប្រកួតម៉ារ៉ាតុងចុងឆ្នាំនេះរត់សប្បាយសុខភាពក៏ល្អ

#គន្លឹះថែទាំសុខភាព# #ម៉ារ៉ាតុង# #ហ្វឹកហាត់# #សុខភាព#

418

ហ្វឹកហាត់ម៉េចខ្លះដើម្បីក្លាយជាអ្នករត់ដ៏ពូកែ? ពិតណាស់ការប្រកួតម៉ារ៉ាតុងត្រូវរត់យ៉ាងតិច ៣គីឡូម៉ែត្រ បើចេះរត់ត្រឹមត្រូវវាល្អចំពោះសុខភាពហើយរត់បានសប្បាយចិត្តទៀត។ ហេតុនេះអ្នកគួរតែត្រៀមខ្លួន ឬ ហ្វឹកហាត់ជាមុនឲ្យបានល្អ។​ បើមានចំណាប់អារម្មណ៍ចង់ចូលរួមរត់ម៉ារ៉ាតុងនៅខេត្តសៀមរាបចុងឆ្នាំនេះហើយចង់រត់ឲ្យសប្បាយស្រួលខ្លួននោះអ្នកអាចមើលតិកនិក និងវិធីសាស្ត្រនៃការហ្វឹកហាត់ខាងក្រោមនេះ៖

១. កំណត់គោលដៅឲ្យបានជាក់លាក់៖ កំណត់ចំនួនគីឡូម៉ែត្រដែលអ្នកវឹកហាត់ឲ្យបានត្រឹមត្រូវ ប្រសិនបើរត់លើសកំណត់ ឬ ហួសពីកម្លាំងនោះនឹងធ្វើឲ្យអ្នកមានរបួសជាក់ជាមិនខាន។ តួយ៉ាងចាប់ផ្ដើមរត់យឺតៗ សិន ដើម្បីឲ្យរាងកាយមានភាពស៊ាំ និងសម្របទៅតាមកាយវិការដែលងាយស្រួលក្នុងការរត់។

២. រត់ឡើងជ្រលងភ្នំ ឬ ដីទួល៖​ អ្នករត់ភាគច្រើនមិនសូវចូលចិត្តរត់ឡើងជ្រលងភ្នំ ឬ ដីទួលនោះទេ ព្រោះវាធ្វើឲ្យឆាប់ហត់។ ប៉ុន្តែប្រសិនបើអ្នកហ្វឹកហាត់រាល់ថ្ងៃសន្សឹមៗ វានឹងជួយឲ្យសាច់ដុំជើងរបស់អ្នកកាន់តែមានភាពរឹងមាំ ហើយពង្រឹងស្មារតីអំណត់អត់ធន់របស់អ្នកឲ្យកាន់តែប្រសើរ។

៣. បោះដៃទៅមុខលឿននៅពេលរត់៖​ ការធ្វើចលនាដៃរបស់អ្នកកាន់តែលឿននឹងធ្វើឲ្យជើងរបស់អ្នកធ្វើចលនាកាន់តែលឿនជាងមុន។

៤. រត់លើម៉ាស៊ីនហាត់ប្រាណ៖ រត់លើម៉ាស៊ីនហាត់ប្រាណក៏ជាជំនួយមួយយ៉ាងល្អក្នុងការបង្កើនល្បឿនឲ្យកាន់តែលឿន។ ម៉្យាងទៀតអ្នកអាចស្វែងយល់ពីកាយវិការដែលអ្នកគិតថាសមស្របនឹងខ្លួនប្រាណអ្នក។

៥. ព្យាយាមបន្ថែមល្បឿន៖ ការវឹកហាត់ដែលល្អនៅចន្លោះពេលដ៏ខ្លីគឺបន្ថែមល្បឿននៃការរត់យ៉ាងលឿនរយៈពេលពីរនាទីបន្ទាប់មកដើរបន្តិច។ ធ្វើបែបនេះម្ដងហើយម្ដងទៀតរាងកាយនឹងមានការរីកចម្រើនកាន់តែលឿន។

៦. ពត់ដៃពត់ជើងមុន និងក្រោយពេលរត់៖ មុន និងក្រោយពេលរត់ការពត់ដៃពត់ជើងធ្វើឲ្យខ្លួនប្រាណកាន់តែរហ័សរហួន។ ម៉្យាងទៀតបើទោះបីជាអ្នកមិនបានទៅហ្វឹកហាត់ក៏ដោយក៏ត្រូវតែពត់ខ្លួនឲ្យបានជាប្រចាំដែរ ព្រោះដើម្បីបង្កើនប្រវែងជំហាន និងជួយការពារកុំឲ្យមានរបួស។

៧. សម្រាកយកកម្លាំង៖ ជិតដល់ថ្ងៃប្រកួតអ្នកគួរតែសម្រាកដើម្បីកុំឲ្យសាច់ដុំមានការឈឺចាប់។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាឈឺចុកចាប់សាច់ដុំពេលមិនបានហ្វឹកហាត់នោះអ្នកអាចបែរមកហ្វឹកហាត់តាមបែបងាយៗដូចជា៖ ការដើរ ហែលទឹក ជិះកង់ ឡើងភ្នំ ធ្វើយូហ្គា លើកដុំដែក និងលំហាត់ប្រាណផ្សេងៗ ទៀតដែលមិនសូវធ្វើឲ្យអ្នកបាក់កម្លាំង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស