បង្ហោះផ្សាយ

ខ្មែរ

Sabay

· 2019-11-10

ភ័យ​ខ្លួន​ហើយបើ​ពេល​មុជ​ ឬ ​ហែល​ទឹក​ម្ដងៗ​ មាន​ទឹក​ចូល​ត្រចៀក

#ហែលទឹក# #ត្រចៀក# #គន្លឹះថែទាំសុខភាព# #សុខភាព#

616

នៅ​ពេល​អ្នក​ចូល​ចិត្ត​ហែល​ទឹក​ច្រើនអាច​នឹង​មាន​ឱកាស​ប្រឈម​ទៅ​នឹង​កា​រលាក​ត្រចៀក​ធ្ងន់ធ្ងរ​ប្រសិន​បើ​អ្នក​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន និង​សម្អាត​ឲ្យ​បាន​ស្អាត​ ឬ​ សម្អាត​មិន​ត្រឹម​ត្រូវអាច​នឹង​មាន​រោគ​សញ្ញា​នៃ​ការ​រលាក​ត្រចៀក។​

មាន​ដូចជា៖ ឈឺចាប់​ក្នុង​ត្រចៀក រមាស់ មាន​ខ្ទុះ​លឿង​ ឬ ​បៃតងព្រមទាំង​មាន​ក្លិន​មិនល្អ​នៅ​ក្នុង​ប្រឡាយ​ត្រចៀក។ សំឡេង​ស្ដាប់​ចូល​អាច​នឹង​មាន​ការ​រអាក់រអួល។

ភាព​ឈឺ​ចាប់​ខាង​លើ​នេះ​គឺបណ្ដាល​មក​ពី៖

ទឹក៖ ទឹក​កខ្វក់​អាច​បញ្ជូន​បាក់តេរីទៅ​ក្នុង​ប្រឡាយ​ត្រចៀក។ ម៉្យាង​ទៀត​ប្រសិន​បើ​ត្រចៀក​មាន​ការ​ដាច់​រលាត់​នោះ​រឹត​តែ​ឆាប់​ឲ្យ​បាក់តេរី​ចូល​។

ការ​រលាក​គីមី៖ ការ​កក់​សក់ និង​ថ្នាំ​លាប​សក់​អាច​នឹង​ចូល​ត្រចៀក​ហើយ​ធ្វើ​ឲ្យ​រលាក។

ហេតុ​នេះ​ប្រសិន​បើ​អ្នក​មាន​អាការៈ​ និង​រោគសញ្ញា​លាក​ត្រចៀក​​អ្នក​អាច​សាក​ល្បង​ព្យាបាល​តាម​វិធី​ទាំង​នេះ៖

-ការ​សម្អាត​ឲ្យ​បាន​ហ្មត់​ចត់​

-ប្រើថ្នាំ​បំបាត់​ការ​ឈឺ​ចាប់

-ដាក់​ថ្នាំ​អង់ទីប៊ីយ៉ូទីកតាម​ត្រចៀក លេប ឬ ចាក់​តាម​សរសៃឈាមដើម្បីសម្លាប់មេរោគ។

បើ​អ្នក​ជា​មនុស្យ​ដែល​ចូលចិត្ត​ហែល​ទឹក​អ្នក​អាច​រក​វិធី​សាស្ត្រ​ដើម្បី​ការពារ​ត្រចៀក​របស់​អ្នក​បាន​ដូចជា៖

-ជៀសវាង​ការ​ហែល​ទឹក​កខ្វក់

-កុំ​ពាក់​ក្រវិលនៅ​ពេល​ហែលទឹក

-ជៀសវាង​យក​ម្រាមដៃ​របស់​អ្នកលូក​ចូល​ត្រចៀក ​ព្រោះ​ក្រចក​ដៃ​អាច​កាត់​ស្បែក​ត្រចៀក​បាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស