bayontv news
· 2020-04-01
មន្ត្រី និងកីឡាករក្លិប Ho Chi Minh City ត្រូវកាត់ប្រាក់ឈ្នួលអំឡុង Covid-19
#COVID-19# #Nguyen HuuThang# #កីឡា# #កាត់ប្រាក់ខែ# #បាល់ទាត់អន្តរជាតិ#
1307
បាល់ទាត់៖ ក្លិបជើងឯករង V. League 1 ២០១៩ Ho Chi Minh City នឹងក្លាយជាក្លិបបាល់ទាត់ដំបូងគេបង្អស់នៅវៀតណាមដែលមានការកាត់ប្រាក់ឈ្នួលរបស់មន្ត្រីនិងកីឡាកររបស់ខ្លួនអំឡុងពេលដែលវីរុស Covid-19 បានរាតត្បាតនិងផ្អាកសកម្មភាពបាល់ទាត់ក្នុងប្រទេសវៀតណាម។
លោក Nguyen HuuThang ប្រធានក្លិបបាល់ទាត់ Ho Chi Minh City បានគូសបញ្ជាក់ថា៖ “កីឡាករទាំងអស់បានលើកឡើងពីបញ្ហានេះ តាំងពីមេរោគរាតត្បាតនេះកើតឡើងពីដំបូង។ពួកគេក៏យល់ដែរថា ប្រសិនបើស្ថានភាពបែបនេះអូសបន្លាយពេលយូរទៅមុខទៀត ពួកគេនឹងក្លាយជាអ្នកចូលរួមរំលែកទុក្ខលំបាករបស់ក្រុម”។ ដោយឡែកសមាគមបាល់ទាត់អន្តរជាតិ (FIFA) បានបញ្ជាក់ថា អំឡុងស្ថានការណ៍ដ៏លំបាកនេះ ក្លិបទាំងអស់មិនអាចបញ្ឈប់កិច្ចសន្យាកីឡាករ ឬគ្រូបង្វឹករបស់ខ្លួនបានឡើយ ប៉ុន្តែយ៉ាងណាមិញការចរចាកាត់ប្រាក់ឈ្នួល៥០ % អាចជារឿងសមស្របមួយ សម្រាប់សម្រួលដល់បន្ទុកចំណាយរបស់ក្លិប៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មុខរបរលក់ផ្កា ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ នៅតែជាទីពេញនិយម ខណៈអាជីវករមិនសូវរំពឹងខ្លាំងលក់ដាច់ដូចឆ្នាំមុន
ភាគទី 24: លី ជីសិន៖ ឧត្តមសេនីយ៍កងទ័ពមិនធម្មតា
សម្តេចធិបតី បញ្ជាក់ជូនប្រធានាធិបតីកូរ៉េ ថាឧក្រិដ្ឋកម្មឆ្លងដែន មិនមែនជាបញ្ហាដែលប្រទេសណាមួយ អាចដោះស្រាយតែម្នាក់ឯងនោះទេ
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
យោបល់ទាំងអស់ (0)