bayontv news

· 2020-04-02

ត្រីមាសទី១ ឆ្នាំ២០២០ ការនាំកសិផលចេញរបស់កម្ពុជាមានប្រមាណ ៣លានតោន

#អាជីវកម្ម# #នាំចេញអង្ករ# #សង្គម# #នាំកសិផលចេញ#

1728

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលមួយត្រីមាស ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំកសិផលចេញទៅកាន់ទីផ្សារអន្តរជាតិមានចំនួនប្រមាណជិត ៣លានតោន។ យោងតាមរបាយការណ៍បង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបរាប់ថា សម្រាប់តួលេខនៃការនាំចេញកសិផលក្នុងត្រីមាសទី១នេះ តាមរយៈការកត់ត្រាការនាំចេញផ្លូវការដោយអគ្គនាយកដ្ឋានកសិកម្មមានចំនួនជាង ១លាន ៦៣ម៉ឺនតោន និងក្រៅផ្លូវការមានចំនួនជាង ១លាន ២៩តោន។

ក្នុងនោះ កម្ពុជាបាននាំចេញអង្ករបានប្រមាណជាង ២៣ម៉ឺនតោន , ដំឡូងមីប្រមាណ ១ . ១លានតោន , គ្រាប់ស្វាយចន្ទី ជាង១២ម៉ឺនតោន , ផ្លែចេកស្រស់ជាង៧ . ៦ម៉ឺនតោន , ផ្លែស្វាយជាង២ . ៥ម៉ឺនតោន និងផលិតផលផ្សេងៗទៀតជាង៤ . ៥ម៉ឺនតោន។ ដោយការនាំចេញក្រៅផ្លូវការមានដំឡូងមី និងស្រូវទៅកាន់ប្រទេសវៀតណាមមានចំនួនជាង ១លាន ២៩តោន។ សូមបញ្ជាក់ថា ទីផ្សារសម្រាប់កសិផលរបស់កម្ពុជា រួមមាន ៖ ប៉ែកអឺរ៉ុប ចិន អឺរ៉ុប អាមេរិក ថៃ វៀតណាម ជប៉ុន រុស្ស៊ី ឥណ្ឌា ប្រទេសសមាជិកអាស៊ាន និងប្រទេសមួយចំនួនទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស