
Theary
· 2020-04-06
មន្ត្រីសាធារណការ វាយធ្វើបាបស្ត្រីមានផ្ទៃពោះ នៅខណ្ឌពោធិ៍សែនជ័យ
#អំពើហឹង្សា# #ប្រឈមមុខនិងច្បាប់# #សង្គម# #វាយធ្វើបាបស្ត្រីមានផ្ទៃពោះ# #ព័ត៌មានសង្គម#
2248
ភ្នំពេញ៖ទីបំផុត ! ជនដៃដល់ដែលចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គឺ ឈ្មោះ អ៊ូ ប៊ុនធី ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីសាធារណការ និង ម្នាក់ទៀតឈ្មោះ ស្រេង ឆេងលីន ភេទស្រី ៦១ឆ្នាំ ជាម្ចាស់ផ្ទះជួល ។
នេះយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អឿម នៀក ភេទស្រី អាយុ ៣៣ឆ្នាំ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
ប្រភពព័ត៌មានបានអោយដឹងថា ពេលនេះជនសង្ស័យបានរត់គេចខ្លួនហើយ ដោយលោកបានជំរុញអោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទិដ្ឋភាពប្រជាពលរដ្ឋ ចូលទស្សនា និងលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

អត្ថបទ៖ ការតស៊ូ និងការសម្រេចចិត្តក្នុងជីវិត

កងកម្លាំង ត្រៀមរួចជាស្រេចដើម្បីចុះការពារ សន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

យោបល់ទាំងអស់ (2)
Śørry Ěx
· 2020-04-09
ស្អប់ណាស់
មិត្ត854537694
· 2020-04-06
មន្រ្តីបែបនេះចាប់វាមកធ្វើទោសតាមច្បាប់បើបណ្តោយមានភាពស្អុយរលុយក្នុងសង្គមច្បាប់ទេហើយជាគុំរួមួយសម្រាប់មន្ត្រីឯទៀតនឹងក្មេងជំនាន់ក្រោយតែប៉ន្នោះ
- 1
ទៅកាន់