
PuSmey ពូស្មី
· 2020-06-04
មុនទៅលេងកោះស្តេច គួរស្វែងយល់ពីចំនុចទាំងនេះ
#កោះស្តេច# #ដើរលេង# #កោះកុង# #ដើរលេងស្រុកខ្មែរ# #កោះស្មាច់#
26363
ខេត្តកោះកុងៈ បច្ចុប្បន្ននេះកោះស្តេច និងកោះមួយចំនួនក្បែៗនោះបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនៅក្នុងខេត្តកោះកុង ដែលមានភ្ញៀវទេសចរជាតិជាច្រើនបាននាំគ្នាទៅលេងកំសាន្តនាពេលចុងសប្តាហ៍ ដោយសារតែភាពស្រស់ស្អាត និងផ្លូវធ្វើដំណើរមានភាពងាយស្រួល ។ កោះស្តេចមានទីតាំងស្តិតក្នុង ឃុំកោះស្តេច, ស្រុកគីរីសាគរ, ខេត្តកោះកុង ដែលកោះនេះគឺជាទីរួមស្រុកគីរីសាគរតែម្តង ។ ពេលនេះយើងមកស្វែងយល់បន្ថែមពីកោះស្តេចមុននិងយើងធ្វើដំណើរទៅទីនោះ ។
1. កោះស្តេចជាកោះរដ្ឋបាលដែលមានមនុស្សរស់នៅ ប្រកបមុខបរផ្សេងៗជាពិសេសគឺជាអ្នកនេសាទ ឬជាអ្នកប្រមូលទិញផលនេសាទ ធ្វើអោយកោះស្តេចក្លាយទីតាំងប្រមូលទិញនិងចែកចាយគ្រឿងសមុទ្រធំមួយក្នុងខេត្តកោះកុង ។
2. ការស្នាក់នៅ ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុកកើនឡើងខ្លាំង តម្រូវការការស្នាក់នៅក៏កើនឡើងដូចគ្នា យើងសង្កេតឃើញថាមានផ្ទះសំណាក់ថ្មីជាច្រើន ក៏ដូចមានការរៀបចំន្លែងស្នាក់នៅបែបបោះតង់ផងដែរ(នៅកោះស្មាច់), ផ្ទះសំណាក់កោះស្តេចមានលាភ, ផ្ទះសំណាក់កោះស្តេចមានជ័យ, Koh Sdach Eco-resort, កោះស្តេចហូមស្តេ..........
3. ការធ្វើដំណើរពីភ្នំពេញទៅកោះស្តេច មានចម្ងាយ 244km តាមផ្លូវជាតិលេខ 4, 48(បំបែកស្រែអំបិល), នឹង វិថី សាយ ភូថង(បត់ឆ្វេងពីផ្លូវ48) យើងអាចធ្វើតាមរយ: ម៉ូតូ ឡានផ្ទាល់ខ្លួន, ឬ ឡានឈ្នួលម្តុំម៉ុងឌីយ៉ាល់(25, 000រៀល/ម្នាក់)ទៅដល់ផែពយជប៉ុនតែម្តង ។
4.ហេដ្ឋារចនាសម្ព័នលើកោះ
-ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលត្រឹមថ្នាក់ស្រុក មានផ្លូវប៉េតុងប្រវែងជាង១គីឡូម៉ែត្និងមានផ្លូវខ្វាត់ខ្វែងតូចរ, មន្ទីពេទ្យ, សាលារៀនដល់ថ្នាក់វិទ្យាល័យ, វត្ត
- ផែនេសាទ ដ៏វែង
5. សកម្មភាពកំពុងពេញនិយម
+ជិះទូកស្ទូចត្រី
-សម្រាប់គ្នាត្រឹម 5 នាក់អូប៊័រជួលមួយថ្ងៃ 60$
-ទូកសម្រាប់មនុស្ស 10 នាក់ឡើងមួយថ្ងៃ100$ជាង ទូកនេះយើងអាចចម្អិនត្រីហូបនៅលើទូកតែម្តង
+មុជទឹកមើលផ្កាថ្មរ(កោះរីករាយ) ចំនុចពិសេស ទឹករាក់ ផ្ការថ្ម និងត្រីមានច្រើនប្រភេទ
+ដើលេងតាមកោះ នៅពេលដែលយើងនិយាយពីកោះស្តេចគឺមិនមែនដើរលេងតែនៅលើកោះទេ មានកោះផ្សេងៗទៀតនៅក្បែៗកោះស្តេចដែលយើងអាចនៅលេងបាន
-កោះទទឹង ជាកោះស្អាតតែមិនសូវមានខ្មែរស្គាល់ទេមានផ្ទះស្នាក់របស់បរទេសនៅលើនោះ តែក៍មានផ្ទះប្រជាពរដ្ឋនៅទីនោះដែតែតិចគ្រួសារទេ 10នាទីពីកោះស្តេច។ មានចំការដូង ឆ្នេរស្អាត ទឹកថ្មាខ្លាំងឆ្លុះមើលដល់បាត។
-កោះឆាន់មិនមានការអភិវឌ្ឍ គ្មានអ្នករស់នៅ ដោយសារគ្មានឆ្នេរទេ
-កោះខ្មោច ឬ កោះសាមិត្ត ឬ កោះរីកាយ ជាកោះតូចមួយនៅខាងចុងនៃកោះស្តេចជាតំបន់ផ្ការថ្មរដ៍ច្រើន ជាទីកន្លែងពេញនិយមមិនអាចរំលងបាន ។
-កោះអំពិល(តូច ធំ កណ្តាល) ចំការដូង ទឹករាក់ នឹង ថ្លារខ្លាំង កំពុងអភិវឌ្ឍដូចជាកោះសង្សារដែរ ។
-កោះស្មាច់ ជាកោះធំមួយទឹកថ្លា មានឆ្នេរវែងជាងកោះដ៍ទៃ ចំការដូង និង មានប្រភពទឹកសាប បានក្លាយជាទីតាំងបោះតង់ដ៏ពេញនិយម ។
-ជិះអូប៊័ឆ្លងពីពយជប៉ុនទៅកោះស្តេចទៅវិញទៅមក 10,000រៀល ទៅ 15,000រៀល ក្នុងមនុស្សម្នាក់
6. ប្រជាជននោលើកោះស្តេចចិត្តល្អរស់រាយរាក់ទាក់។ បើចង់ស្រួលទៅដល់រកម៉ូតូឌុបមួយសុំលេខគាត់ឲ្យហើយងាយស្រួលទិញរបស់ញាំព្រោះគាត់ស្គាល់កន្លែងអ្នកលក់ច្រើន។
7. ហេតុអ្វីទៅលេងកោះស្តេច?
-ភាពស្ងប់ស្ងាត់
-ភាពស្រស់ស្អាត
-ផ្កាថ្មរ
-តម្លៃសមរម្យ
-លើកស្ទួយទេសចរណ៍ក្នុងស្រុក
-ជិតជាងកោះរ៉ុង តែស្អាតដូចគ្នា
រូបភាព និងអត្ថបទដោយ ពូស្មី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (158)
មិត្ត628520271
· 2020-10-14
😁😁😁
មិត្ត074531151
· 2020-10-06
😎😎😎
មិត្ត450147747
· 2020-10-03
😮
ID1313720960815544
· 2020-09-18
good
0973475837
· 2020-09-17
😍😍😍😍
ID76995425
· 2020-09-15
😍😍😍😍😍😍😍
ស្មោះពេជ្រ
· 2020-09-10
😍😍😍😍😍
Som Sru
· 2020-09-09
😉😉😉😉😮😮😮😮
MESA FAKE
· 2020-07-09
👍
Seng ron
· 2020-07-09
😮😮😮😮😮😮
មិត្ត628040577
· 2020-07-09
😍
មិត្ត66586002
· 2020-07-09
បាទ
ID77549036
· 2020-07-09
😘😘😘
មិត្ត411852776
· 2020-07-09
😍😍😍😍😍
មេង ជូ
· 2020-07-09
ចង់ទៅលេងដែលតែលុយមិនមាន😮😥😥😥
- 1
- 2
- 3
- 4
- 5
- 6
- 11
ទៅកាន់