PuSmey ពូស្មី

· 2020-06-06

មកស្គាល់ប្រវត្តិដ៏គួរអោយចាប់អារម្មណ៍របស់ ក្បាលដំរីស្ពាន់ដែលតាំងនៅក្នុងបរិវេណសារមន្ទីជាតិ

#ដើរលេង# #PuSmey# #ដើរលេងស្រុកខ្មែរ#

20315

ប្រិយមិត្តទាំងអស់គ្នាដែលធ្លាប់ចូលលេងសារមន្ទីជាតិ ប្រហែលជាធ្លាប់ឃើញហើយនូវក្បាលដំរី ក្នុងទីធ្លារសួនផ្ការសារមន្ទីជាតិ ប៉ុន្តែមិនដឹងថានេះជាអ្វី? មកពីណា? ក្បាលដំរីទាំងនេះគឺជាបំណែកស្តូបអនុស្សាវរីយ៍ (Monument Aux Morts)យុទ្ធជនខ្មែរ ដែលបាត់បង់ជីវិតក្នុងការចូលរួមច្បាំង ក្នុងសង្រាមជាមួយបារាំងក្នុងសង្រ្គាមលោកលើកទី1 ដែលមានធ្លាប់មានទីតាំង ស្ថិតនៅខាងមុខស្ថានទូតបារាំងសព្វថ្ងៃតែត្រូវបំផ្លាញក្នុងសម័យខ្មែរក្រហម បំណែកដែលសេសសល់ត្រូវបានប្រមែលប្រមូលមកដាក់នៅក្នុងសារមន្ទីជាតិ និង ត្រូវបានគេបំភ្លេចចោល។

ប្រភពរូបភាព អ៊ីនធរណេត

ប្រភពរូបភាព អ៊ីនធរណេត

បំណែកដែលសេសសល់កំពុងដាក់តាំងក្នុងបរិវេណសារមន្ទីជាតិ

ប្រភពរូបភាពៈ លោក Palgen-Maissoneuve, Mimi, 1918-1995 (អ្នកថតរូប) 

អត្ថបទ និងរូបភាពដោយ ពូស្មី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស