
PuSmey ពូស្មី
· 2020-06-02
ជាកូនខ្មែរតិចមិនស្គាល់កោះកុងក្រៅ កោះធំជាងគេរបស់កម្ពុជា
#កោះត្រល់# #ឆ្នេចំការដូង# #ដើរលេង# #កោះកុង# #ដើរលេងស្រុកខ្មែរ#
27150
កោះកុង, ភ្នំកោះកុង, ឬ កោះកុងក្រៅ ជាកោះធំទី1នៅកម្ពុជាបើមិនរាប់បញ្ចូលកោះត្រល់ មានទទឹង7គីឡូម៉ែត្របណ្តាយប្រហែល20គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេក្នុងតំបន់ឈូងសមុទ្រថៃដែរគឺកំពស់ 418ម៉ែត្រ។ នៅលើកោះមានឆ្នេរ6បែទៅលំហរសមុទ្រដែលគេនិយមហៅថា “ចំការដូង” ឧ. ចំការដូងទី1, ចំការដូងទី2…..ដោយសារគ្រប់ឆ្នេរទាំងអស់មានដើមដូង។ មានរីសត2ក្នុងចំនោមឆ្នេរទាំង6 ឆ្នេរចំការដូងទី1មានប្រវែង1800ម៉ែត្រ ឆ្នេរចំការដូងទី2ប្រវែង2050ម៉ែត្រ ឆ្នេចំការដូងទី3ប្រវែង700ម៉ែត្រ ឆ្នេរចំការដូងទី4ប្រវែង900ម៉ែត្រ ឆ្នេរចំការដូងទី5ប្រវែង750ម៉ែត្រ និងឆ្នេរចំការដូងទី6ប្រវែង650ម៉ែត្រ។ នៅតាមឆ្នេរទាំងនោះមិនមានការអភិវឌ្ឍអ្វីធំដុំទេ។ នៅលើកោះគ្រប់គ្រងដោយទាហ៊ាន និង ប្រជាពលរដ្ឋរស់នៅម្ខាងទៀតនៃកោះ។ សត្វព្រៃ, ព្រៃឈើ, ទឹកជ្រោះ ជាច្រើនកំពុងលាក់ខ្លួននៅលើកោះមួយនេះ។ ទេសចរអាចទៅដល់កោះនេះបានតាមរយ:ទូកទេសចរណ៍ពីទីរួមខេត្តកោះកុង ឬ ទូកបងប្អូននេសាទនៅក្បែៗកោះនោះ ការស្នាក់នៅអ្នកទេសចរអាចបោះតង់ឬចងអង្រឹងបាន។ រីឯកាហូបចុកវិញអ្នកត្រូចវិញខ្ចប់ទុកជាមុនពីកំពង់ផែ ឬអាចទិញគ្រឿងសមុទ្រពីអ្នកភូមិនៅក្បែៗនោះ។ នៅរដូវវស្សា(រដូវភ្លៀង)ការធ្វើដំណើរទៅកោះត្រូវបានផ្អាកដោយសាររលកធំៗ។ អញ្ជើមទស្សនារូបភាពខាងក្រោម៖
អត្ថបទ និងរូបភាពដោយ ពូស្មី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)