
Sabay
· 2020-06-01
អាមេរិកប្រហែលជាលែងពឹងរុស្ស៊ីនាំមនុស្សទៅអវកាស ក្រោយសម្រេចជោគជ័យធំ
#អវកាសយានិក# #NASA# #រុស្ស៊ី# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #សហរដ្ឋអាមេរិក#
8054
លើកចុងក្រោយបង្អស់ដែលសហរដ្ឋអាមេរិកបញ្ជូនមនុស្សពីទឹកដីអាមេរិកទៅកាន់ស្ថានីយអវកាសគឺនៅក្នុងឆ្នាំ ២០១១។ ចាប់តាំងពីពេលនោះមកអង្គការ NASA បានពឹងផ្អែកលើរ៉ុកកែតរុស្ស៊ីឈ្មោះ Soyuz ដើម្បីដឹកជញ្ជូនអវកាសយានិករបស់ខ្លួនទៅកាន់ស្ថានីយអវកាស និងត្រឡប់មកផែនដីវិញ។ គ្រប់យ៉ាងអាចនឹងមានការផ្លាស់ប្ដូរ ដោយសារកាលពីថ្ងៃសៅរ៍កន្លងទៅនេះ យានអវកាស Crew Dragon របស់ក្រុមហ៊ុនអាមេរិក SpaceX ដែលផលិតឡើងដោយប្រើប្រាស់ប្រាក់ឧបត្ថម្ភរបស់អង្គការ NASA បានបញ្ជូនអវកាសយានិកពីររូបគឺ Bob Behnken និង Doug Hurley ទៅកាន់ស្ថានីយអវកាសដោយជោគជ័យ ក្នុងបេសកកម្មមួយឈ្មោះថា Demo-2។
ជោគជ័យនេះ មានន័យថាសហរដ្ឋអាមេរិកមានសមត្ថភាពឡើងវិញក្នុងការបញ្ជូនមនុស្សទៅកាន់ទីអវកាស។ វាក៏ជាការកត់ចំណាំសម្រាប់ SpaceX ដែលនេះជាបេសកកម្មបញ្ជូនមនុស្សទៅអវកាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ១៨ឆ្នាំ របស់ក្រុមហ៊ុន។ រុស្ស៊ីបានប្រើប្រាស់សមត្ថភាពនៃការបញ្ជូនមនុស្សទៅទីអវកាស ដើម្បីគិតថ្លៃកាន់តែខ្ពស់ទៅៗសម្រាប់ការបញ្ជូនអវកាសយានិករបស់អង្គការ NASA មួយជើងៗ។ តម្លៃបានកើនឡើងពីប្រមាណ ២១លានដុល្លារ នៅឆ្នាំ ២០០៨ រហូតដល់ជាង ៩០លានដុល្លារ សម្រាប់មនុស្សម្នាក់ សម្រាប់ការហោះហើរដែលគ្រោងធ្វើឡើងនាខែតុលាខាងមុខនេះ។
ដោយឡែកចំពោះតម្លៃនៃការបញ្ជូនមនុស្សម្នាក់នៅលើយានអវកាស Crew Dragon របស់ SpaceX គឺប៉ាន់ស្មានថាចំណាយប្រមាណ ៥៥លានដុល្លារ។ពេលដែលអង្គការ NASA អាចបញ្ជូនអវកាសយានិកដោយចំណាយតិចជាងមុន គេនឹងអាចប្រើប្រាស់បរិយាកាសដែលមានដែនទំនាញតិចតួចក្នុងស្ថានីយអវកាស ដើម្បីធ្វើការពិសោធន៍វិទ្យាសាស្ត្របានកាន់តែច្រើន។ គួរដឹងថាអវកាសយានិកទាំងពីរដែលបានទៅដល់ស្ថានីយអវកាស រំពឹងថាត្រូវចំណាយពេលច្រើនសប្ដាហ៍លើស្ថានីយ មុនវិលត្រឡប់មកផែនដីវិញ ដោយរំពឹងថាមានរយៈពេល ៣ ខែឯណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន

ថ្នាក់ដឹកនាំក្រសួងអប់រំកម្ពុជា និងសិង្ហបុរី ពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ

សញ្ញាទាំង ៤ បង្ហាញច្បាស់ៗថា អ្នកជាមនុស្សឆ្លាត ឈ្លាសវៃ មានបញ្ញាខ្ពស់

ពាក្យសម្ដីក្នុងស្ថានភាពទាំង ៣ នេះកុំសូវជឿពេក ភាគច្រើន ច្រើនតែមិនមែនជាពាក្យពិតឡើយ

យោបល់ទាំងអស់ (0)