Sabay

· 2020-06-08

iPhone លក់នៅជប៉ុន និងកូរ៉េពិសេសខុសគេត្រង់ថាមិនអាចបិទសំឡេងកាមេរ៉ាបាន

#iPhone# #បច្ចេកវិទ្យា# #ទូរសព្ទ# #China Mobile# #FaceTime#

6256

ក្រៅ​ពី​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ទីផ្សារ​ហើយ​នោះ iPhone ដែល​លក់​នៅ​​ទីផ្សារ​ខុសៗ​គ្នា​​ក៏​​មាន​​ការ​កំណត់​ពិសេសៗ​ខុស​គ្នា​មួយ​ចំនួន ដែល​មនុស្ស​ភាគ​ច្រើន​អាច​មិន​បាន​ដឹង។

១. ប្រទេស​ចិន ​៖ មាន​លេខ​កូដ CH/A គឺ​មិន​មាន​មុខងារ FaceTime ជា​សំឡេង

ចាប់​តាំង​ពី​ជំនាន់​ iPhone 5s/5c ​ពពួក​ iPhone​ ដែល​លក់​នៅ​ប្រទេស​ចិន​គឺ​មិន​មាន​មុខងារ FaceTime ជា​សំឡេង​នោះ​ទេ ហើយ​អ្នក​ប្រើ​ប្រាស់​ក៏​មិន​អាច​ទទួល​ការ FaceTime ជា​សំឡេង​ពី​ប្រទេស​ក្រៅ​ដែរ។ ប្រភព​មួយ​ចំនួន​និយាយ​ថា​ ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ដូច​ជា China Mobile, China Unicom និង China Telecom ជា​ហេតុផល​នៅ​ពី​ក្រោយ​រឿង​នេះ ដោយ​សារ​ការ​ហៅ​ចេញ​ជា​សំឡេង​តាម FaceTime ឥត​គិត​លុយ អាច​ឲ្យ​ចំណូល​របស់​ពួក​គេ​ធ្លាក់​ចុះ។

២. ប្រទេស​កូរ៉េ​ខាង​ត្បូង​ ៖ មាន​លេខ​កូដ​ KH/A ​មិន​អាច​បិទ​សំឡេង​កាមេរ៉ា

ដើម្បី​ការពារ​សិទ្ធ​ឯកជន​របស់​ពលរដ្ឋ​ពី​ការ​​ត្រូវ​គេ​លួច​ថត​រូបភាព​ គ្រប់​ឧបករណ៍​ទាំង​អស់​​តម្រូវ​ឲ្យ​មាន​បើក​សំឡេង​ពេល​ថត​រូប ពោល​គឺ​មិន​អាច​បិទ​សំឡេង​បាន​ឡើយ។

៣. ជប៉ុន ៖ ​មាន​លេខ​កូដ​ J/A មិន​អាច​បិទ​សំឡេង​កាមេរ៉ា​

ជប៉ុន​ក៏​មាន​ច្បាប់​ដូច​ជា​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​​មាន​តម្រូវ​​ឲ្យ​​ឧបករណ៍​ថត​រូបភាព​ទាំង​អស់​ត្រូវ​កំណត់​សំឡេង​ពេល​ថត​ឲ្យ​ខ្ពស់​ជាង 65 dB។

៤. អឺរ៉ុប ៖ ​មាន​លេខ​កូដ EU/A កំណត់​លើ​​កម្រិតសំឡេង​

​​​​​iPhone លក់​នៅ​ក្នុង​ប្រទេស​នៃ​សហភាព​អឺរ៉ុប​គឺ​សុទ្ធ​តែ​មាន​ប៊ូតុង​សម្រាប់​កំណត់​សំឡេង​ទៅ​តាម​ស្តង់ដារ​របស់​អឺរ៉ុប។ ប៊ូតុង​នេះ​នឹង​កំណត់​សំឡេង​ដែល​បញ្ចេញ​ទៅ ​ឲ្យ​ស្ថិត​ក្នុង​កម្រិត​សុវត្ថិភាព​មួយ​ដែល​​កំណត់​ដោយ​សហភាព​អឺរ៉ុប៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស