
Sabay
· 2020-06-08
ប្រៀបធៀបឡាន Hyundai Santa Fe ឆ្នាំ២០២១ និង ឆ្នាំ២០២០ ខុសគ្នាបែបណាខ្លះ?
#Hyundai Santa Fe# #រថយន្ត# #បច្ចេកវិទ្យា#
6739
ថ្មីៗនេះក្រុមហ៊ុន Hyundai ទើបតែបានប្រកាសចេញរថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានប្រើគ្រោងឆ្អឹងថ្មី និងរៀបចំកាប៊ីនខាងក្នុងឡើងវិញផងដែរ។ រថយន្ត SUV ខ្នាតមធ្យមនេះមានទទឹងខ្លួនធំជាងមុន ហើយបំពាក់ប៉ាណាថ្មីរឹតតែអង់អាច ជាមួយនឹងចង្កៀងមុខថ្មី ដែលមានអំពូលបំភ្លឺពេលថ្ងៃ រាងជាអក្សរ “T” យ៉ាងទាក់ទាញ ទៀតផង។
រីឯផ្នែកខាងក្រោយវិញ ចង្កៀងរបស់វាបានឌីហ្សាញថ្មីជាខ្សែបន្ទាត់រត់កាត់ពេញផ្នែកខាងក្រោយតែម្តង។ ដោយឡែកកាប៊ីនខាងក្នុងរបស់វាក៏ធំទូលាយ និងប្រណីតជាងមុន ហើយបំពាក់អេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីញ Touchscreen និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ផងដែរ។ Santa Fe ផ្តល់នូវមុខងារ Terrain Mode ជាលើកដំបូង ដោយអ្នកបើកបរអាចជ្រើសរើសប្រភេទបើកបរ ដូចជា Sand, Snow and Mud, Eco, Comfort, Sport និង Smart។
គេរំពឹងថា Santa Fe ថ្មី នឹងផ្តល់ជម្រើសម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៥សេះ និង ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៥សេះ ព្រមទាំងម៉ាស៊ីន Plug-in Hybrid កម្លាំង ២៦១សេះ ទៀតផង។ វានឹងចេញលក់នៅក្នុងឆ្នាំ២០២០ នេះតែម្តង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា

“កុំ” ទាំង ៥ ត្រូវចងចាំឱ្យបានច្បាស់ ដើម្បីកុំឱ្យជីវិតនេះ ត្រូវជួបរឿងខាតបង់ច្រើនពេក

៣ ប្រការជួយជីវិតមិនអោយជួបគ្រោះមហន្តរាយ និងនាំយកពរជ័យមកជំនួសវិញ

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

យោបល់ទាំងអស់ (62)
Saitama sama
· 2020-11-01
👍👍
មិត្ត92827136
· 2020-09-28
😃😃
Sopheak88
· 2020-07-09
🤔🤔🤔🤔🤔
អាយ៉ា 19270993
· 2020-07-09
😍😘
នីតា 19270993
· 2020-07-09
🤗🤗
ណាផា 29907829
· 2020-07-08
😘😘😘
យ៉ាដា 90104913
· 2020-07-08
😍😍😍
Nov Seanghor
· 2020-07-07
😍😍😍😍😍😍😍
ស្រី អូន កំពង់ស្ពឺ
· 2020-07-07
👍👍💪
broasBoyzi
· 2020-07-07
Hi
ID77207299
· 2020-07-07
😎😎😎😎😎😎😎
Big gun
· 2020-07-06
😮😮😮😮😮
BRONYCG
· 2020-07-05
🤣
គ្មានបានការ
· 2020-07-05
😎😎😎😎😎😎
មិត្ត565237096
· 2020-07-04
😍😍😍😍
- 1
- 2
- 3
- 4
- 5
ទៅកាន់