Sabay

· 2020-06-08

ឡានអត់មានប្រេងម៉ាស៊ីនអាចរស់បានយូរប៉ុណ្ណា?

#រថយន្ត# #ប្រេងម៉ាស៊ីន# #បច្ចេកវិទ្យា# #CarWow# #Ford Focus#

3925

ថ្មីៗនេះ Channel YouTube ឈ្មោះ CarWow បានធ្វើតេស្តលើរថយន្ត Ford Focus, Honda Civic និង Peugeot 206 ហើយក៏ទទួលបានចម្លើយគួរឲ្យភ្ញាក់ផ្អើល។ នៅក្នុងការធ្វើតេស្តនេះ រថយន្តទាំង ៣ គ្រឿងនោះ ត្រូវគេបង្ហូរប្រេងម៉ាស៊ីន ក៏ដូចជាទឹកស្អំម៉ាស៊ីនចេញអស់តែម្តង។ បន្ទាប់មកពួកគេបញ្ឆេះម៉ាស៊ីនរថយន្ត ហើយប្រើថ្មសង្កត់ឈ្នាន់ហ្គែរ រហូតទាល់តែរថយន្តលែងដំណើរការ។

ជនរងគ្រោះដំបូងគេបង្អស់គឺរថយន្ត Ford Focus ដែលអាចស៊ូបានត្រឹមតែ ២០វិនាទីប៉ុណ្ណោះ ខណៈរថយន្ត Peugeot 206 អាចស៊ូបាន ៤៧វិនាទី។ ដោយឡែក រថយន្តជប៉ុន Honda Civic ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើល ដោយអាចស៊ូបានរហូតដល់ទៅ ៦នាទី និង ២២វិនាទី ឯណោះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស