បង្ហោះផ្សាយ

ខ្មែរ

ទសប៉ាកកា

· 2020-07-26

រៀនបន្ថែមស្មារតីក្រុម ដើម្បីក្លាយជាក្រុមមនុស្សដ៏ជោគជ័យមួយ

#ក្រុម# #ចំណេះដឹង# #ស្មារតី# #ជោគជ័យ# #អប់រំ និងការងារ#

21000

« ក្រុម » គឺជាធ្លុងមួយជាមួយគ្នា មិនថាស្ថិតនៅក្នុងស្ថានភាពបែបណា មិនអាចបោះបង់គ្នាបានឡើយ ហើយការរក្សាទឹកចិត្តក្រុម ជាភាពចាំបាច់ដែលមេក្រុមត្រូវធ្វើ។ ប៉ុន្តែក្រុមមួយអាចសម្រេចគោលដៅរបស់ពួកគេបានឬក៏អត់ វាអាស្រ័យលើការតាំងចិត្ត និងធ្វើកិច្ចការនោះអោយបានទៅតាមការកំណត់របសពួកគេ។ ហើយការប្រតិបត្តិការជាក្រុមក៏មិនមែនគ្រាន់តែជាការរួបរួមភាពខ្លាំងដើម្បីសម្រេចអ្វីមួយរួមគ្នាប៉ុណ្ណោះទេ វាជាការស្រុះស្រួលគ្នា ជួយគ្នាទៅវិញទៅមក មិនថាផ្លូវកាយ ឬផ្លូវចិត្ត។ ហើយដើម្បីសម្រេចគោលដៅរួមបាន សមាជិកគ្រប់រូបសុទ្ធតែជាធាតុផ្សំដ៏សំខាន់។

នៅពេលដែលក្រុមជួបនឹងឧបសគ្គច្រើន ហើយមិនឃើញនូវភាពជោគជ័យខាងមុខ សមាជិកក្រុមណាម្នាក់ដែលមានគោលជំហរទន់ខ្សោយជាងគេ មុខជានឹងងាយជួបនឹងវិបិត្តរង្គោះរង្គើចិត្តខ្លាំងជាងគេ ហើយរហូតដល់បាត់ជំនឿចិត្តបន្តដំណើរជាមួយក្រុមថែមទៀតផង។ នៅពេលនេះហើយដែលសមាជិកក្រុមផ្សេងទៀត មាននាទីសំខាន់បំផុតក្នុងការជំរុញលើកកំលាំងចិត្តរបស់គាត់។ 

វានឹងល្អបំផុត បើសិនជាយើងតែងតែប្រាប់ខ្លួនឯងថា  «ខ្ញុំមិនអាចអសកម្មបានឡើយចំពោះកិច្ចការក្រុម»។ ហើយបើសិនជាសមាជិកណាម្នាក់បានប្រទះនឹងភាពលំបាកខ្លះដែលមិនអាចជួយក្រុមបាន សមាជិកក្រុមគ្រប់រូបគឺសំខាន់បំផុត។ អ្នកត្រូវផ្តល់កំលាំងចិត្តអោយសមាជិកដែលកំពុងជួបបញ្ហានោះក្នុងការស្វែងរកភាពខ្លាំងរបស់គាត់មកវិញ មិនមែនដោយចាត់ទុកគាត់ជាការអំពុលទុក្ខសម្រាប់ខ្លួនឡើយ។ ហេតុនេះហើយ អ្នកអាចប្រើចិត្តវិជ្ជារបស់អ្នកទៅជួយគាត់។

ចំពោះអ្នកទន់ខ្សោយជំនឿចិត្តវិញ៖ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណា រាល់ទង្វើ និងឥរិយាបថរបស់អ្នក វានឹងជះឥទ្ធិពលដល់ក្រុមមិនខាន។ 

ដើម្បីអោយក្រុមខ្លាំង ដាច់ខាតខ្ញុំត្រូវជំនះផ្លូវចិត្តខ្លួនឯង ហើយរក្សាជំហរជាមួយក្រុមដោយស្វាហាប់ និងប្រឹងប្រែងខ្លាំងបំផុត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)